ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ឪពុក​…​ឱ្យ​តែ​បាន​លុយ​ព្យាបាល​មក​​ជំងឺ​កូនស្រី

4 ឆ្នាំ មុន

តាម​ប្រភព​ពីShanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​សុខចិត្ត​តែងខ្លួន​ធ្វើ​ជា​តួកំប្លែង (Clown) ដើរ​លក់​ប៉េងប៉ោង​ឱ្យក្មេង​លេង ដើម្បី​រក​លុយ​មក​ព្យាបាល​កូនស្រី​អាយុ​២​ឆ្នាំ ដែល​កនាងកំពុងមាន​ជំងឺ​​ពិការ​ខួរ ក​្បាល​ ។ លោក…

តាម​ប្រភព​ពីShanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​សុខចិត្ត​តែងខ្លួន​ធ្វើ​ជា​តួកំប្លែង (Clown) ដើរ​លក់​ប៉េងប៉ោង​ឱ្យក្មេង​លេង ដើម្បី​រក​លុយ​មក​ព្យាបាល​កូនស្រី​អាយុ​២​ឆ្នាំ ដែល​កនាងកំពុងមាន​ជំងឺ​​ពិការ​ខួរ ក​្បាល​ ។ លោក Tu Xiancheng កាលពី​ខែតុលា​មុន កូនស្រី​របស់​លោក​បាន​ធ្លាក់​ពីលើ​គ្រែ​។

ក្រោយ​ពី​កើតរឿង​នេះ​មក គ្រូពេទ្យ​បាន​រក​ឃើញ​ថា នាង​មាន​របួស​ខួរក្បាល (ហូរ​ឈាម​ក្នុង​ខួរក្បាល និង ពិការ​ខួរក្បាល) ដែល​ធ្វើ​ឱ្យ​នាង​ងងឹតភ្នែក និង​ពិការ ​។ ការ​ព្យាបាល​ទាមទារ​រយៈពេល​យូរ​មែនទែន ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​វិញ​។

អស់​រយៈពេល​៥​ខែ​កន្លង​មកនេះ Tu និ​ងប្រពន្ធ​របស់​លោក បាន​ចំណាយ​ប្រាក់​២.៩០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ព្យាបាល​កូនស្រី​​ នៅ​ពេល​នេះ ក្នុង​មួយ​ថ្ងៃ​ គេ​ត្រូវ​ចំណាយ​ប្រាក់​៧២​ដុល្លារ ដើម្បី​ព្យាបាល​ ។ នៅ​ថ្ងៃមុន វា​នឹង​អាច​កើន​ដល់១៤៤​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ។ បងប្អូន​សាច់ញាតិ​របស់​លោក​បាន​ប្រាប់​ឱ្យ​លោក​បោះបង់​ការ​ព្យាបាល​កូនស្រី​ទៅ ព្រោះតែ​នាង​គឺជា​បន្ទុក​យ៉ាង​ធ្ងន់ ធ្វើ​ឱ្យ​គ្រួសារ​ពិបាក​រក​លុយ​ ។

​លោក Tu បាន​ប្រកែក ហើយ​ប្រាប់​ថា​៖«​កាលណា​បើ​ខ្ញុំ​នៅ​មានជីវិត ខ្ញុំ​នឹង​មិន​បោះបង់​ចោល​កូនស្រី​
ខ្ញុំ​ទេ​»។ ដូចនេះ ជា​រៀងរាល់ថ្ងៃ លោក Tu ត្រូវ​ដើរ​លក់​ប៉េងប៉ោង​ក្នុង​ឈុត​ជា​អ្នក​កំប្លែង ដើម្បី​ទាក់ទាញ​អ្នកទិញ​ ។

នៅ​ស្រុក​ចិន​មាន​ព័ត៌មាន​ច្រើន​ណាស់​កន្លង​មក ទាក់ទង​នឹង​មនុស្ស​ហ៊ាន​ដើរ​លក់​គ្រប់​បែប​យ៉ាង ឱ្យ​តែ​បាន​លុយ​មក​ព្យាបាល​មនុស្ស​ជាទី​ស្រឡាញ់​ ៕

អត្ថបទសរសេរ ដោយ