ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ក្រុងភ្នំពេញ​រៀបចំ​ពិធី​ស្រាយ​បួស «AIDILFITRI 2019»​ស្វាគមន៍​មនុស្ស​គ្រប់​ទិស​ទី

4 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​នៃ​ខែ Syawal និង​ជា​ថ្ងៃ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី Hari Raya Aidilfitri ឬ…

ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​នៃ​ខែ Syawal និង​ជា​ថ្ងៃ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី Hari Raya Aidilfitri ឬ Eid Mubarak ។ ជាមួយ​គ្នា​នេះ​ដែរ​ស្ថានទូត​ម៉ា​ឡេ​ស៊ី​នៅ​ក្រុងភ្នំពេញ​បាន​រៀបចំ​ពិធី​ស្រាយ​បួស «Aiddilfitri 2019» នៅ​អគារ Dewan Malaysia ។

នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ​មានការ​ចូលរួម​ពី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ប្រហែល​២០០​នាក់ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​តំណាង​អ្នកការទូត​ជា​ច្រើន​ទៀត ។ ភ្ញៀវ​ដែល​ចូលរួម​ទាំងអស់​ទទួល​បានការ​ស្វាគមន៍​ដោយ​ម្ហូបអាហារ​ចូល​ឆ្នាំ​ជា​ច្រើន​មុខ​ដូច​ជា​៖ Ketupat (​បាយដំណើប​ខ្ចប់​ស្លឹក​ដូង​), Rendang (​សាច់​គោ​ឆា​ហិ​រ និង​សាច់​មាន់​), Nasi Beriani (​បាយ​ឥណ្ឌា​), Satay (​សាច់​អាំង​ចង្កាក់​) និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា Hari Raya Aisilfitri គឺជា​ឱកាស​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រតិទិន​អ៊ី​ស្លា​ម ដែល​បាន​ប្រារព្ធ​ដោយ​សាសនិក​អ៊ី​ស្លា​ម​ទូ​ទាំង​ពិភពលោក ។ វា​ជា​ថ្ងៃ​បញ្ចប់​នៃ​ខែ​បួស​ដែល​ហៅ​ថា រ៉ា​ម៉ា​ដាន ។ ក្នុងអំឡុងពេល​បុណ្យ​រ៉ា​ម៉ា​ដាន សាសនិក​អ៊ី​ស្លា​ម​ទូ​ទាំង​ពិភពលោក​ត្រូវ​តែ​តម​អាហារ​ក្នុងអំឡុងពេល​ថ្ងៃ​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​៣០​ថ្ងៃ ។ សាសនិក​អ៊ី​ស្លា​ម​ប្រើ​ប្រតិទិន​ច័ន្ទ​គតិ ដើម្បី​កំណត់​ថ្ងៃ​សំខាន់​ៗ​ដូច​ជា​៖ Ramadan និង Syawal ដែល​កើតឡើង​ក្នុង​ខែ​ផ្សេង​គ្នា​ក្នុង​ប្រតិទិន គ្រី​កូ​រៀន​ជា​រៀង​រាល់​ឆ្នាំ ។

ក្នុង​ខែ Syawal សាសនិក​អ៊ី​ស្លា​ម​ភាគច្រើន​បើកទ្វារ​ផ្ទះ​របស់​ពួក​គេ​ទទួល​ស្វាគមន៍​មនុស្ស​គ្រប់​គ្នា​ដោយ​មិន​គិត​ពី​ជាតិ​សាសន៍ វប្បធម៌ និង​តួនាទី​ឡើយ ដើម្បី​ចូលរួម​សប្បាយ​រីករាយ​ទាំងអស់​គ្នា ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ស្ថានទូត​ម៉ា​ឡេ​ស៊ី ក៏​បើកទ្វារ​ទទួល​ស្វាគមន៍​មនុស្ស​គ្រប់​ទិស​ទី​ដោយ​មិន​គិត​ពី​សាសនា តួនាទី ឬ​ប្រវត្តិ​ឡើយ ដើម្បី​ពង្រីក​នូវ​ការ​រួបរួម​សហការ និង​លើកកម្ពស់​សមាហរណកម្ម​ជាតិ​សាសន៍ ក៏​ដូច​ជា​ការ​យល់​ដឹង​អំពី​ពិធីបុណ្យ និង​វប្បធម៌ ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ