ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ អា​វី​ហ្សា ឈឺ​ហើយ​មិន​ចង់​ប្រឡូក​ទៀត​រឿង​ស្នេហា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​សម្រស់ ពេជ្រ អា​វី​ហ្សា នៅ​តែ​សិច​ស៊ី​ស្រស់​ស្អាត​គួរ​ឱ្យ​ដក់ចិត្ត​ក៏​ដោយ ក៏​តារា​ស្រី​រូប​នេះ​នៅ​តែ​ប្រើ​ពាក្យ​ថា មិន​ទាន់​រកបាន​អ្នក​ណា​ជា​ម្ចាស់​ចិត្ត​ឱ្យ​ដល់​គូ​ក្រាប​សំពះ​ផ្ទឹម​ដូច​តារា​សម្តែង​ស្រី​មួយ​ចំនួន​ឡើយ​។ ស្រី​ស្អាត​រូប​នេះ លែង​ខ្វល់​គិត​ច្រើន​រឿង​គូគាប់…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​សម្រស់ ពេជ្រ អា​វី​ហ្សា នៅ​តែ​សិច​ស៊ី​ស្រស់​ស្អាត​គួរ​ឱ្យ​ដក់ចិត្ត​ក៏​ដោយ ក៏​តារា​ស្រី​រូប​នេះ​នៅ​តែ​ប្រើ​ពាក្យ​ថា មិន​ទាន់​រកបាន​អ្នក​ណា​ជា​ម្ចាស់​ចិត្ត​ឱ្យ​ដល់​គូ​ក្រាប​សំពះ​ផ្ទឹម​ដូច​តារា​សម្តែង​ស្រី​មួយ​ចំនួន​ឡើយ​។

ស្រី​ស្អាត​រូប​នេះ លែង​ខ្វល់​គិត​ច្រើន​រឿង​គូគាប់ បណ្តោយ​ទៅ​តាម​និស្ស័យ​ធ្វើ​យ៉ាងណា​ឱ្យ​តែ​កម្រិតជីវភាព​ប្រសើរ​ក្រោម​ការ​ដុះ​ចេញពី​មុខរបរ​កម្លាំង​ញើស​ឈាម​ខ្លួនឯង​។ ពេជ្រ អា​វី​ហ្សា​ធ្លាប់​មាន​ស្នេហា​រួច​មក​ហើយ ប៉ុន្តែ​មិន​ប្រកប ដោយ​សេចក្តីសុខ​នោះ​ទេ ហើយ​ក្លាយជា​ការ​បែកខ្ញែក​អស់​ជា​ច្រើន​ខែ​មក​ហើយ​។

ជាមួយនឹង​រឿង​ស្នេហា​មិន​ប្រកប​បែប​នេះ នាង​ឱ្យ​ដឹង​ថា មិន​សំខាន់​ជាង​ការ​គិតគូរ​ក​ប្រាក់​ជួយ​គ្រួសារ​ជួយ​ខ្លួនឯង​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ