ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​ស្ងើចសរសើរ​ណាស់ ហាង​នំ​ខេ​ក​ដ៏​ល្បី​មួយ​ឈ្នះ​ពានរង្វាន់​ចំនួន​២ នៃ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥-១៧ ខែឧសភា ថ្មី​ៗ​កន្លង​មកនេះ​ហាង​នំ Bloom Cake ដែល​ជា​ហាង​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​មួយ​ប្រចាំ​ទីក្រុង​ភ្នំពេញ ក៏​បាន​បញ្ជូន​ស្នាដៃ​នៃ​ការ​ច្នៃប្រឌិត​របស់​បុគ្គលិក​ដែល​មាន​ជំនាញ​ពីរ​រូប​លើ​ផ្នែក​ការ​ច្នៃប្រឌិត​ផ្កា​ដែល​ធ្វើ​អំពី​ស្ករ និង​ផ្នែក​រចនា​ម៉ូត​នំ​ឃុ​ក​ខី…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥-១៧ ខែឧសភា ថ្មី​ៗ​កន្លង​មកនេះ​ហាង​នំ Bloom Cake ដែល​ជា​ហាង​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​មួយ​ប្រចាំ​ទីក្រុង​ភ្នំពេញ ក៏​បាន​បញ្ជូន​ស្នាដៃ​នៃ​ការ​ច្នៃប្រឌិត​របស់​បុគ្គលិក​ដែល​មាន​ជំនាញ​ពីរ​រូប​លើ​ផ្នែក​ការ​ច្នៃប្រឌិត​ផ្កា​ដែល​ធ្វើ​អំពី​ស្ករ និង​ផ្នែក​រចនា​ម៉ូត​នំ​ឃុ​ក​ខី ដាក់​អោយ​ចូលរួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ACADA International Cake Show ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ប្រ៊ី​ស​ប៊ិ​ន ប្រទេស​អូស្ត្រាលី ដែល​មាន​អ្នកជំនាញ​ផ្នែក​រចនា​ម៉ូត​នំ​ខេ​ក និង​ម៉ូត​ផ្កា​ដែល​ធ្វើ​ពី​ស្ករ ពី​បណ្តា​ប្រទេស​ជា​ច្រើន​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​។

នេះ​ពិតជា​មោទនភាព​យ៉ាង​ខ្លាំង​សំរាប់​ហាង​នំ Bloom Cake ក៏​ដូច​ជា ក្នុង​នាម​ជា​កូន​ខ្មែរ​ដែល កញ្ញា ជា កញ្ញា ជា​បុ​គ្គិល​ផ្នែក​រចនា​ម៉ូត​នំ និង​ម៉ូត​ផ្កា​ដែល​ធ្វើ​ពី​ស្ករ របស់​ហាង Bloom Cake បាន​ទទួល​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ ២ លើ​ប្រធានបទ ផ្កា​ស្ករ​ប្រភេទ “An English Cottage Garden Hanging Basket ” និង​អ្នក​នាង ហែម ស្រី​មុំ ដែល​ជា​បុគ្គលិក​ផ្នែក​រចនា​ម៉ូត​នំ​ឃុ​ក​ខី ក៏​ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​៣ ផង​ដែរ លើ​ប្រ​ធានា​បទ ការ​រចនា​ម៉ូត​នំ​ឃុ​ក​ខី ១២​ថ្ងៃ នៃ​ពិធីបុណ្យ​ណូអែល “Decorated cookies 12 days of Christmas” ។

តាម​រយៈ​ភាព​ជោគជ័យ​របស់​អ្នក​ទាំង​ពីរ​រូប​ខាងលើ​នេះ បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា ស្ត្រី​កម្ពុជា ក៏​មាន​ជំនាញ និង​ទេ​ព្យ​កោសល្យ​ដែល​អាច​ឈាន​ជើង​ចូល​ឆាក​អន្តរជាតិ​ស្ទើរ​លើ​គ្រប់​វិស័យ​មិន​ចាញ់​បណ្តា​ប្រទេស​ជិតខាង​ប៉ុន្មាន​ដែរ​។

យើង​ក៏​មិន​ភ្លេច​ផង​ដែរ​ថា អ្នកជំនាញ​ទាំង​ពីរ​រូប​នេះ គឺជា​បុគ្គលិក​ប្រចាំ​ហាង Bloom Cake ជា​ហាង​នំ​ខេ​កមួយ​ដែល​នាំមុខ​គេ លើ​ផ្នែក​ជំនាញ​នៃ​ការ​រចនា​ម៉ូត​នំ​ខួបកំណើត នំ​អាពាហ៍ពិពាហ៍ នំ​ខាប់​ខេ​ក នំ​ឃុ​ក​ខី និង​ការ​ធ្វើ​ផ្កា​អំពី​ស្ករ លើ​វិស័យ Bakery នេះ​ចាប់តាំងពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ ដែល​មាន​បុគ្គលិក​មាន​ជំនាញ​ៗ និង​ទេ​ព្យ​កោសល្យ​ក្នុង​ការ​ច្នៃប្រឌិត និង​ការ​ចរ​នា​ម៉ូត​នំ​ដែល​តំរូវ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​។

ហាង​នំ Bloom ក៏​ជា​កន្លែង​ដែល​ជួយ​លោក​អ្នក​បង្កើត​នូវ​ការ​ចង​ចាំ​ល្អ​ៗ​ជាមួយនឹង​មនុស្ស​ជាទី​ស្រលាញ់​​របស់​លោក​អ្នក ហើយ Bloom ក៏​ជា​កន្លែង​ដែល​យើង​អាច​មើលឃើញ​ពី​ភាព​ខ្លាំង និង​ភាព​ឈ្លាសវៃ​នៃ​ការ​ច្នៃប្រឌិត​របស់​ស្ត្រី​ៗ​កម្ពុជា​ផង​ដែរ​។

ទាក់ទង Bloom ក្នុងថ្ងៃនេះ ដើម្បី​ជួប​ពិភាក្សា​ក្នុង​កា​រចនា​ម៉ូត​នំ​សំរាប់​កម្ម​វី​ធី​របស់​អស់លោក​អ្នក​។ អាច​ទំនាក់ទំនង​បាន​តាម​រយៈ​អ​សយ​ដ្ឋា​ន​ដូច​ខាងក្រោម ៖ 077 75 75 00 ឬ​អ​សយ​ដ្ឋា​ន​៖ #40 Street 222, Phnom Penh /www.facebook.com/bloom.cafe or cafe@bloomcreations.org ។ ឬ​ក៏​លេខ 011 729 050 សម្រាប់​អ​សយ​ដ្ឋា​ន​នៅ At Raintree Building, street 110 ឬ www.facebook.com/bloomcafe.raintree និង cafe@bloomcreations.org ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ