ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! ស្មាន​តែ​ចិត្តល្អ តាម​ពិត​លេង​ល្បិច​​១​ក្បាច់​ដាក់​ជន​រង​គ្រោះ រួច​សំងំ​ក្នុងផ្ទះ​សំណាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ដួល​សន្លប់ ស្រាប់តែ​ធ្វើ​ជា​ចិត្តល្អ​ជួយ​មើល ហើយ​លើកយក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ទៅ​ស​ង្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់ ក៏​ត្រូវ​សមត្ថកិច្ច​តាម​រក​ឃើញ​ឃាត់ខ្លួន​យក​មក​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​1 ខែមិថុនា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​86…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ដួល​សន្លប់ ស្រាប់តែ​ធ្វើ​ជា​ចិត្តល្អ​ជួយ​មើល ហើយ​លើកយក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ទៅ​ស​ង្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់ ក៏​ត្រូវ​សមត្ថកិច្ច​តាម​រក​ឃើញ​ឃាត់ខ្លួន​យក​មក​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​1 ខែមិថុនា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​86 នៅ​ចំណុច​ផ្ទះ​សំណាក់​​យីហោ លី​លី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ជាប ឌី​ណា ភេទ​ប្រុស អាយុ​28​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BD4078 ស្នាក់​នៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​ជនសង្ស័យ​ឈ្មោះ ពៅ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​25​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង ។

តាម​សាក្សី​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ម្ចាស់​ម៉ូតូ​ស្រវឹងស្រា​ក៏​ជិះ​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បណ្តាល​ឱ្យ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ម្ចាស់​រថយន្ត​មិន​ស្គាល់​ម៉ាក​នោះ​ទេ ហើយ​ក៏​មិន​បាន​រករឿង​អី​ដែរ ក៏​ជិះ​ចេញ​ទៅ​បាត់​ស្រមោល ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ជនសង្ស័យ​ឃើញ​ឱកាសល្អ ហើយ​ធ្វើ​ជា​ចិត្តល្អ​ជួយ​ជន​រង​គ្រោះ រួច​លើក​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ស្រមោល ។ ពេល​ជន​រង​គ្រោះ​ដឹងខ្លួន​វិញ អត់​ឃើញ​ម៉ូតូ​ក៏​បាន​ប្តឹង​សមត្ថកិច្ច ទើប​សមត្ថ​កិច្ច​ប៉ុស្តិ៍​វត្ត​ភ្នំ​សហការ​គ្នា​ជា​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជិត​២​ម៉ោង ក៏​ទៅ​ដល់​ផ្ទះសំណាក់​យីហោ «​លី​លី​» ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​ក្នុង​នោះ​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​វត្ត​ភ្នំ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​វត្ត​ភ្នំ ដើម្បី​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ