ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​សម្រេច​ដក​ចេញ​«​ពន្ធ​កាត់​ទុក​១% »​ដើម្បី​ពាណិជ្ជករ​ចំណេញ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​សម្រេច​ដក​ចេញ​«​ពន្ធ​កាត់​ទុក​១%» ដើម្បី​បើកឱកាស​ឲ្យ​ពាណិជ្ជករ​ចំណេញ​ច្រើន ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​អំពី «…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​សម្រេច​ដក​ចេញ​«​ពន្ធ​កាត់​ទុក​១%» ដើម្បី​បើកឱកាស​ឲ្យ​ពាណិជ្ជករ​ចំណេញ​ច្រើន ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​អំពី « បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​» ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា​នេះ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ដក​ចេញ​នូវ «​ពន្ធ​កាត់​ទុក​» (១%) ដែល​បាន​តម្រូវ​អោយ​ពាណិជ្ជករ​បង់​មុន ទោះបី​ចំណេញ ឬ​ខាត​ក៏​ដោយ ។ សម្តេច​បញ្ជាក់​ថា «​ពន្ធ​កាត់​ទុក​» នេះ គឺ​នឹង​ត្រូវ​លុប​ចោល ព្រោះ​វា​ជា​ប្រភេទ​បំណុល​ដែល​ហាក់ដូចជា រដ្ឋ​ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក ។ ដូច្នេះ​ការ​បញ្ចប់​ពន្ធ​កាត់​ទុក​នេះ គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចំនួន​(១%) ដែល​នឹង​កាន់តែ​ជួយ​ជំរុញ​ដល់​ការ​ប្រកួតប្រជែង​ក្នុង​ការ​ឈាន​ឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក៏​នឹង​ជួយ​ដល់​ផ្នែក​ឯកជន​ក្នុង​ការ​រក្សា​បាន​នូវ​ទុន​បន្ថែម ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ ។

ចំពោះ​ពេលវេលា​នៃ​ការ​អនុវត្ត​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ សិក្សា​ផ្ដល់​យោបល់ ។ ប៉ុន្តែ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​អនុវត្ត​គួរ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩ ឬ​ក៏​ឲ្យ​បាន​លឿន​ជាង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ទន្ទឹម​នឹង​ការ​ដក​ចេញ​នូវ «​ពន្ធ​កាត់​ទុក​» យើង​សង្ឃឹមថា ក្រុមហ៊ុន​ឯកជន​នានា​នឹង​រកស៊ី​បង់ពន្ធ​អោយ​បាន​ត្រឹមត្រូវ​ជូន​រដ្ឋាភិបាល ដើម្បី​យើង​រីក​ចម្រើន​ទាំងអស់​គ្នា ៕ កែសម្រួលដោយ ៖​ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ