ហេតុអ្វីហាងជាង ៨០០ កន្លែងនៅកម្ពុជាជោគជ័យនៅក្នុងមុខរបរ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការបើកដំណើរការនូវមុខជំនួញគ្រប់ប្រភេទរួមទាំងភោជនីយដ្ឋានផងនោះ គឺមិនមែនជាការលំបាកនោះទេ ក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺធ្វើយ៉ាងណាឲ្យមុខជំនួញទទួលបានជោគជ័យ និងរីកលូតលាស់ទើបជាជោគជ័យពិតប្រាកដ។
ជាក់ស្តែងមានភោជនីយដ្ឋានប្រមាណជាង ៨០០ កន្លែងនៅក្រុងភ្នំពេញ និងបណ្តាខេត្ត-ក្រុងមួយចំនួននៅប្រទេសកម្ពុជា ដែលបានធ្វើជាដៃគូជាមួយសារព័ត៌មានកោះ សន្តិភាព បាននិងកំពុងជោគជ័យនៅក្នុងមុខរបររបស់ពួកគេគួរឲ្យកត់សម្គាល់។

តើអ្វីទៅជាអាថ៌កំបាំងនៃភាពជោគជ័យរបស់ពួកគេនោះ? បើតាមអ្នកស្រី វ៉ាន់ សុគន្ធា ម្ចាស់ភោជនីដ្ឋានស៊ុបចង្កាក់ Volcano បានឲ្យដឹងថា គាត់សប្បាយចិត្តដែលហាង របស់គាត់មានភ្ញៀវកាន់តែច្រើនឡើងៗ។
អ្នកស្រីបានប្រាប់ពីគន្លឹះនាំឲ្យមុខជំនួញរីកមច្រើនថា «កត្តាសំខាន់បួនចូលរួមចំណែក នៅក្នុងភាពជោគជ័យ គឺម្ហូបឆ្ងាញ់ សេវាកម្មល្អ តម្លៃសមរម្យ ជាពិសេស ការផ្សព្វ ផ្សាយឲ្យអតិថិជនបានដឹងអំពីម្ហូបពិសេសៗរបស់ហាងយើងខ្ញុំតែម្តង» ។

ម្ចាស់ភោជនីយដ្ឋានស៊ុបចង្កាក់ Volcano ដែលបានពង្រីកសាខាជាបន្តបន្ទាប់បានឲ្យដឹងទៀតថា ក្នុងការផ្សព្វផ្សាយឲ្យអតិថិជនបានស្គាល់ហាងរបស់អ្នកស្រី គឺអ្នកស្រីបានជ្រើសរើសយកម្មវិធីថតម្ហូបរបស់សារព័ត៌មានកោះសន្តិភាព ដែលមានឈ្មោះថា «Facetaste» ដើម្បីធ្វើការផ្សព្វផ្សាយ។ អ្នកស្រី វ៉ាន់ សុគន្ធា បានពោលដោយក្តីរីករាយ ថា «ការផ្សព្វផ្សាយតាមរយៈកម្មវិធីម្ហូបដ៏ពេញនិយមមួយនេះ ពិតជាជួយឲ្យមុរបររបស់នាងខ្ញុំ រីកលូតលាស់ទៅមុខរហូតដល់សព្វថ្ងៃ»។

ចំណែកយុវជន ចេស ដា អាយុ២៥ឆ្នាំ បាននិយាយថារូបលោកនិងមិត្តភក្តិបានស្គាល់ ហាងម្ហូបឆ្ងាញ់ៗជាច្រើនកន្លែង និងសំបូរបែប ក៏ព្រោះតែលោកបានតាមដានកម្មវិធី ថតម្ហូប Faceaste របស់កោះសន្តិភាព ។
យុវជន ចេស ដា បានបន្តថា «អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាពេលគិតចង់ថាទៅរកអីញ៉ាំជាមួយមិត្តភ័ក្ត្រ គឺត្រូវតែចូលមើលកម្មវិធី Facetaste តែម្តង ព្រោះមានគ្រប់ជម្រើសនៃភោជនីយដ្ឋាន និងម្ហូបប្លែកជាច្រើន ចម្រុះហាង ចម្រុះរសជាតិ» ។

អ្នកស្រី ថុង សុវណ្ណ រង្សី ប្រធានផ្នែកលក់នៃសារព័ត៌មានកោះសន្តិភាព បានមានប្រសាសន៍ថា កោះសន្តិភាព ពិតជាសប្បាយចិត្តដែលឃើញហាងម្ហូបអាហារ និងភោជនីយដ្ឋានស្ទើរទាំងអស់ដែលប្រើសេវាកម្មផ្សព្វផ្សាយ របស់ខ្លួនជាមួយកម្មវិធី ថតម្ហូប Facetaste របស់សារព័ត៌មានកោះសន្តិភាពទទួលបាន ជោគជ័យ នៅក្នុងមុខ ជំនួយរបស់ពួកគេ។

អ្នកស្រីបាននិយាយបន្ថែមទៀតថា «កម្មវិធី Facetaste បានថតម្ហូបអាហារតាមហាង ជាង ៨០០ កន្លែង ហើយរហូតមទល់ពេលនេះ ហើយហាងទាំងនោះ គឺកត់សម្គាល់ឃើញថា ភាគច្រើនបំផុតទទួលជោគជជ័យរហូតដល់បច្ចុប្បន្ន» ។ អ្នកស្រីបាននិយាយ បន្ថែមទៀតថា កត្តាមួយដែលសំខាន់ជម្រុញឲ្យហាងទាំងនោះជោគជ័យ ពីព្រោះ វីដេអូនៃហាងនីមួយៗ ដែលថតដោយកម្មវិធី Facetaste មានអ្នកទស្សនា ពី១០ម៉ឺន រហូតល់ខ្តង់លានក៏មាន នេះដោយសារក្រុមថតវីដេអូ មានជំនាញថតច្បាស់ល្អ និងមានភាពទាក់ទាញបំផុត។ មនុស្សដ៏ច្រើនទាំងនោះក៏បានមក សាកម្ហូបតាមហាងដែល គេបានស្គាល់តាម Facetaste។

អ្នកស្រីបានបន្តទៀតថា ហាងម្ហូបអាហារ ឬភោជនីដ្ឋានដែលចង់ជោគជ័យ ដូចហាង ជាង ៨០០ កន្លែង ដែលបានថតជាមួយកម្មវិធី Facetaste អាចទំនាក់ទំនងថតម្ហូបតាម ហាងតាមរយៈទូរស័ព្ទលេខ 098 555-880/099 991-075 ។ ការថតមិនអស់លុយច្រើន ដូចដែលគេធ្លាប់គិតឡើយ ប៉ុន្តែវាមានប្រសិទ្ធភាពយ៉ាងខ្លាំង៕ អត្ថបទសហការ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ