ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​បំណាច់​ខែមករាឆ្នាំ​នេះ ទំហំ​ប្រាក់​កម្ចី​​ផ្ដល់​ឲ្យ​ដល់​អតិថិជន​ប្រមាណ​២,១៦​​លាន​នាក់​ខ្ចី

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​បាកាន ៖ គិត​ត្រឹម​បំណាច់​ខែមករា ឆ្នាំ​២០១៩​នេះ ទំហំ​ប្រាក់​កម្ចី​មាន​ចំនួន​ប្រមាណ​២៣,០៣​ទ្រី​លាន​រៀល​គិត​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​៥,៧៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ផ្ដល់​ឲ្យ​អតិថិជន​ប្រមាណ​២,១៦​លាន​នាក់​ខ្ចី​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​។ ទំហំ​ទឹកប្រាក់​កម្ចី​ខាងលើ​នេះ ត្រូវ​បាន​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ…

ស្រុក​បាកាន ៖ គិត​ត្រឹម​បំណាច់​ខែមករា ឆ្នាំ​២០១៩​នេះ ទំហំ​ប្រាក់​កម្ចី​មាន​ចំនួន​ប្រមាណ​២៣,០៣​ទ្រី​លាន​រៀល​គិត​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​៥,៧៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ផ្ដល់​ឲ្យ​អតិថិជន​ប្រមាណ​២,១៦​លាន​នាក់​ខ្ចី​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​។

ទំហំ​ទឹកប្រាក់​កម្ចី​ខាងលើ​នេះ ត្រូវ​បាន​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដែល​រៀបចំ​ធ្វើ​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដោយ​ក្រុម​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​របស់​ធនា​គារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បាកាន នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩​។

លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​ប្រាក់​កម្ចី​ទំហំ​ប្រាក់​បញ្ញើ​វិញ ក៏​ទទួល​បានការ​ចាប់អារម្មណ៍ និង​កើនឡើង​ផង​ដែរ​ពី​សាធារណជន​បាន​យក​ទៅ​ផ្ញើ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​-​ឥណទាន​ជនបទ និង​បណ្ដាញ​ប្រតិបត្តិ​ការប្រមាណ​២៧៥​ដែល​មាននៅ​ទូ​ទាំង​ប្រទេស ដែល​មាន​សាខា​រហូត​ដល់​មូលដ្ឋាន​ឃុំ​នោះ​។

លោក​អគ្គនាយករង​រូប​នេះ​បាន​បញ្ជាក់​ថា ការ​រីក​ចម្រើន​នេះ អាច​ឆ្លុះ​បញ្ចាំង​ឃើញ​ថា គឺ​បាន​មក​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ដែល​សម្រេច​បាន​កន្លង​មក ក្រោម​ការ​គាំទ្រ​ពី​រាជរ​ដ្ឋា​ភិ​បា​ផ្ទាល់​កម្ពុជា និង​ការ​ចូល​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។

លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ នូវ​បាន​ឲ្យ​ដឹង​ដែរ​ថា សិក្ខាសាលា​ពេល​នេះ គឺជា​ការ​ផ្សព្វផ្សាយ និង​ដើម្បី​ពន្យល់​ដល់​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ឲ្យ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ប្រាក់​កម្ចី ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចាញ់បោក​ពី​ក្រុម​ជន​ខិត​ខូច និង​ឲ្យ​ចាក់​ផុត​ពី​កូនបំណុល​វ័ណ្ឌក ដោយ​ការ​មិន​យល់​ពី​ការ​ប្រើប្រាស់​ប្រាក់​កម្ចី និង​ដើម្បី​ឲ្យ​ពួក​គាត់​គេច​ផុត​ពី​កូនបំណុល​វ័ណ្ឌក​។

ជាមួយ​នេះ​ដែរ ក៏​ដើម្បី​ផ្សព្វផ្សាយ​ចែករំលែក និង​ពន្យល់​ដល់​អ្នក​ពាក់ព័ន្ធ អាជ្ញាធរ ជា​ពិសេស​ប្រជា​ពល​រដ្ឋ​ពី​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​នៅ​ស្រុក​បាកាន ឲ្យ​បាន​យល់​ច្បាស់​ពី​នីតិវិធី និង​ប្រការ​មួយ​ចំនួន​ដែល​ត្រូវ​ចៀសវាង​។

បញ្ហា​សំខាន់​ៗ​ដែល​បាន​លើកយក​មក​ផ្សព្វផ្សាយ និង​ពិភាក្សា​នោះ​មាន​ដូច​ជា ៖ បញ្ហា​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​, -​សេវាកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​, -​បញ្ហា​ប្រឈម​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​ជំនាញ​ក៏​បាន​រួមចំណែក​ដោះស្រាយ​បញ្ហា​នានា ជាក់ស្ដែង​ដែល​អាច​ធ្វើការ​ដោះស្រាយ​បាន​នៅ​នឹង​កន្លែង នៅ​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​អតិថិជន​ផង​ដែរ​។

ដើម្បី​ចាក​ចេញពី​ហានិភ័យ​ក្នុង​វិ​យ័​មួយ ពិសេស​លើ​បញ្ហា​នៃ​ការ​ខ្ចីប្រាក់​របស់​ប្រជាពលរដ្ឋ​នោះ លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ បាន​បញ្ជាក់​ថា ៖ ដើម្បី​បញ្ជៀ​ស​ពី​បំណុល​វ័ណ្ឌក​ពី​ការ​ប្រាក់​កម្ចី​នោះ គប្បី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​មានការ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ច្បាប់​នៃ​ការ​ខ្ចីប្រាក់ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ឲ្យ​បាន​ចំ​គោលដៅ និង​កាតព្វកិច្ច​ត្រូវ​សង​ប្រាក់​វិញ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​។

ទន្ទឹម​នឹង​នេះ​ដែរ ក៏​តែ​ត្រូវ​សកម្ម​ចូលរួម​ទប់ស្កាត់​រាល់​សកម្មភាព​ដើរ​បោកប្រាស់​របស់​ក្រុម​ជនខិលខូច​តាម​គ្រប់​រូបភាព ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ចាញ់បោក​គេ និង​ក្លាយជា​កូនបំណុល​វ័ណ្ឌក​តទៅ​ទៀត​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ