ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យាបាល​ដោយ​ខ្លួនឯងក្នុង​ការ​បំបាត់​គីស​​ក្នុង​ក្រពេញ​អូ​វ៉ែ

4 ឆ្នាំ មុន

យោង​ទៅ​តាម​មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បាន​ឲ្យ​ដឹង​ថា ស្ត្រី​ត្រៀម​នឹង​រាំងរដូវ​ភាគច្រើន​គឺ​មាន​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​តែ​ម្តង ឬ​ច្រើន​ដង​ក្នុង​មួយ​ជីវិត ខណៈ​ពេល​ដែល​វា​អាច​កើតឡើង​លើ​ស្ត្រី​ប្រមាណ ១៤,៨​ភាគរយ​ក្រោយ​ពី​រាំងរដូវ​រួច​។ ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​មាន​ច្រើន​ប្រភេទ​និង​ខុស​ៗ​គ្នា​។ អ្វី​ដែល​ញឹក​ញ៉ាប់​បំផុត​នោះ​គឺជា​គីស…

យោង​ទៅ​តាម​មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បាន​ឲ្យ​ដឹង​ថា ស្ត្រី​ត្រៀម​នឹង​រាំងរដូវ​ភាគច្រើន​គឺ​មាន​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​តែ​ម្តង ឬ​ច្រើន​ដង​ក្នុង​មួយ​ជីវិត ខណៈ​ពេល​ដែល​វា​អាច​កើតឡើង​លើ​ស្ត្រី​ប្រមាណ ១៤,៨​ភាគរយ​ក្រោយ​ពី​រាំងរដូវ​រួច​។ ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​មាន​ច្រើន​ប្រភេទ​និង​ខុស​ៗ​គ្នា​។ អ្វី​ដែល​ញឹក​ញ៉ាប់​បំផុត​នោះ​គឺជា​គីស Functional Cyst ដែល​កើតឡើង​ក្នុង​ពេល​ជ្រុះ​អូ​វ៉ុល​។ គីស​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​៖

– Polycystic Ovaries
– Endometriosis
– Cystadenomas

វិធី​ព្យាបាល​ដោយ​ខ្លួនឯង​លើ​ករណី​គីស​ក្រពេញ​អូ​វ៉ែ​មាន​ដូច​ជា​ ៖

១- បន្ថយ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន ៖ អ​តុល្យភាព​អ័រម៉ូន ជា​ពិសេស​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ច្រើន គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មានការ​ជ្រុះ​អូ​វ៉ុល​ខុសធម្មតា និង​បង្កើត​ជា​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​។​ ចូរ​ចៀសវាង​ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង និង​អាហារ​កៃ​ឆ្នៃ ព្រោះ​សណ្តែកសៀង​មាន​សារធាតុ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ដូច​គ្នា​នឹង​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុង​រាង​កាយ​យើង​អ​ញ្ចឹ​ង​ល្ង​រស​អាច​ជួយ​រក្សា​តុល្យភាព​សមាមាត្រ​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន ទៅ​ប្រូ​ជេ​ស្តេ​រ៉ុ​ន​ក្នុង​រាង​កាយ​ដែរ​។ រឿង​នេះ​នឹង​ជួយ​បន្ថយ​ការ​កើត​គីស​ផង​។

២-រុក្ខជាតិ ៖ មាន​ឬ​ស​ឈើ​ច្រើន​ណាស់​ដែល​អាច​ប្រើ​ដើម្បី​ព្យាបាល​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​បាន​ដូច​ជា​ ៖ – តែ Chamomile ដែល​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឱសថ​ល្អ​មួយ​សម្រាប់​ព្យាបាល​គីស​អូ​វ៉ែ និង​ការ​ឈឺចាប់​ផ្សេង​ៗ​ទៀត​។ -ទឹក​ខ្ញី គឺជា​ឬ​ស​ឈើ​ដែល​មាន​សមត្ថភាព​ប្រឆាំង​ការ​រលាក​ខ្លាំង ហើយ​អាច​បន្ថយ​ការ​រលាក និង​បំបាត់​ការ​ឈឺចាប់​ថែម​ទៀត​។

៣-ញ៉ាំ​បន្លែ​និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ៖ ការ​បន្ថយ​ការ​ញ៉ាំ​សាច់ អាច​បន្ថយ​ឱកាស​នៃ​ការ​កើត​គីស​នៅ​ក្រពេញ​អូ​វ៉ែ​បាន ចូរ​បន្ថែម​អាហារ​ដុ​ច​ជា ផ្លែ​ឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​ជំនួស​វិញ បន្លែ​ដូច​ជា Beetroot អា​ចប​ន្ថ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​គីស​នៅ​ក្រពេញ​អូ​វ៉ែ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៤-សម្រក​ទម្ងន់​និង​ហាត់ប្រាណ​ទៀងទាត់ ៖ ការ​សម្រក​ទម្ងន់ និង​រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​នឹង​ជួយ​អ្នក​អាច​យកឈ្នះ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ ហើយ​កុំ​ឲ្យ​វា​កើតឡើង​ម្តងទៀត​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ