ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ទៀត​ហើយ មាន​សំណាង​​ត្រូវ​រង្វាន់​១០០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់​១០០​លាន​រៀល​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​បុរស​ម្នាក់​ទៀត​ហើយ​ដែល​មានឈ្មោះ សោម សាវ៉ា​ត អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​កម្មករ​សំណង់​រស់នៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។…

ទឹកប្រាក់​១០០​លាន​រៀល​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​បុរស​ម្នាក់​ទៀត​ហើយ​ដែល​មានឈ្មោះ សោម សាវ៉ា​ត អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​កម្មករ​សំណង់​រស់នៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

នៅ​ចំពោះ​មុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់ទី​លំនៅ​ដ្ឋា​ន​ផ្ទាល់​ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ លោក សោម សាវ៉ា​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ចំពោះ​ជីវភាព​គ្រួសារ គឺ​មិន​ធូរធា​ណាស់ណា​នោះ​ទេ ព្រោះ​មានមុខ​របរ​ត្រឹម​ធ្វើ​ជា​កម្មករ​សំណង់ ដើម្បី​ទទួល​បាន​ចំណូល​គ្រាន់​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ៖ ដោយឡែក​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​រៀប​ចេញ​ទៅ​ធ្វើការ​សំណង់​ដូច​សព្វដង ជួន​ជា​ចៃដន្យ​ស្រាប់តែ​ម៉ូតូ​បែក​កង់​ទាំង​ព្រឹក មិន​អាច​ជិះ​ទៅ​ធ្វើការ​បាន លោក​ក៏​ដើរ​ចេញពីផ្ទះ​ទៅ​ទិញ​ភេសជ្ជៈ ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​អ្នកលក់​ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​ដើម្បី​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ លោក​ក៏​បាន​ស្រែក​ប្រាប់​អ្នកលក់ និង​មនុស្ស​នៅ​ជិត​គ្នា​ឱ្យ​ជួយ​មើល ហើយ​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​១០០​លាន​រៀល​នេះ លោក​នឹង​យក​ទៅ​សង​បំណុល​ធនាគារឯកជន ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​សង់ផ្ទះ និង​បង្កើត​មុខរបរ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០​រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ