ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ «​នឹក​ភូមិ​ភ្នំ​ធំ​» មាន​អ្នកគ្រប់គ្រង​ហើយ អ្នក​ណា​ចង់​យក​កាឡៃ​ទៀត​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បទ​ចម្រៀង​ជា​ស្នាដៃ​របស់​កវី​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មាន​ចំណងជើង​ថា «​នឹក​ភូមិ​ភ្នំ​ធំ​» ត្រូវ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រគល់​ឲ្យ​ភរិយា​របស់​លោក​គឺ​អ្នកស្រី​តាត គី​ម​លន ជា​អ្នកគ្រប់គ្រង…

រាជធានី​ភ្នំពេញ​ ៖​ បទ​ចម្រៀង​ជា​ស្នាដៃ​របស់​កវី​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មាន​ចំណងជើង​ថា «​នឹក​ភូមិ​ភ្នំ​ធំ​» ត្រូវ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រគល់​ឲ្យ​ភរិយា​របស់​លោក​គឺ​អ្នកស្រី​តាត គី​ម​លន ជា​អ្នកគ្រប់គ្រង ។ ការ​សម្រេច​របស់​ក្រសួង​វប្បធម៌​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ភរិយា​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រសួង បន្ទាប់​ពី​បទ​នេះ​ត្រូវ​គេ​យក​ទៅ​កែ​ខុស​ពី​លក្ខណៈ​ដើម ។

ដោយ​យោង​តាម​ពាក្យបណ្តឹង និង​ការ​បង្ហាញ​ភស្តុ​ភា​ង​មួយ​ចំនួន​ពី​បទ​ចម្រៀង​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តី​ប្រគល់​បទ​«​នឹក​ភូមិ​ភ្នំ​ធំ​» ទៅ​ឲ្យ​អ្នកស្រី​តាត គី​ម​លន ជា​អ្នកគ្រប់គ្រង​លើ​កម្មសិទ្ធិបញ្ញា​។ បើ​យោង​តាម​សេចក្តីសម្រេច​របស់​ក្រសួង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា លោក​ស្រី​តាត គី​ម​លន ជា​ភរិយា​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​កវីនិពន្ធ​បទ​ចម្រៀង​ជំនាន់​ដើម​ក្នុង​នោះ​មាន​បទ​ភ្លេង និង​ទំនុកច្រៀង បាន​ស្នើ​សុំ​គ្រប់គ្រង​ចម្រៀង​មួយ​បទ​ជា​ស្នាដៃ​និពន្ធ​របស់​ស្វាមី​លោកស្រី គឺ​បទ​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​ដែល​គេ​ច្រឡំ​ហៅ​ថា​បទ​«​នឹក​ភូមិ​ភ្នំ​ធំ​»​។

ផ្អែក​តាម​ការ​ពិនិត្យ និង​សិក្សា​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​ទាំង​ភស្តុ​តាង និង​សាក្សី ក្រសួង​បាន​សម្រេច​អនុញ្ញាត​ប្រគល់​ជូន​លោកស្រី​គាត គឹ​ម​លន ដើម្បី​គ្រប់គ្រង​នូវ​បទ​ចម្រៀង​មួយ​បទ​នេះ ។ សេច​ក្តីសម្រេច​នេះ គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​បំណង​ចង់​ឲ្យ​ទាយាទ​នៃ​អ្នកនិពន្ធ​ដទៃ​ទៀត ធ្វើ​យ៉ាងណា​ខិតខំ​ស្វែងរក​ឯកសារ និង​ភស្តុ​តាង​ដើម្បី​ស្នើ​សុំ​គ្រប់គ្រង​សិ​ទិ្ធ​នូវ​បទ​ចម្រៀង ឬ​ស្នាដៃ គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតកសាសន៍​ពី​ក្រសួង​ផង​ដែរ​។

«​នឹក​ភូមិ​ភ្នំ​ធំ​» ដែល​ជា​ស្នាដៃ​របស់​កវី​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ត្រូវ​បាន​ផលិតកម្ម​សាន់​ដេ​យក​មក​ផលិត​ជា​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា «​អូន​ជា​អ្នកមាន​» សម​នឹង​អ្នកមាន​ដូច​គ្នា ដែល​ត្រូវ​បាន​បកស្រាយ​ដោយ​តារាចម្រៀង​នាយ​ចឺម ។ ក្រោយ​ពី​បទ​ចម្រៀង​នេះ​បាន​ចេញផ្សាយ​នៅ​បណ្តាញ​យូ​ធូប​ក៏​មានការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​យក​បទ​ចម្រៀង​ដែល​ជា​មរតក​ដើម​កាឡៃ​ទំនុក​ថ្មី ជាមួយ​ការ​ច្រៀង​បែប​ស្រែក​ខុស​ពី​លក្ខណៈ​ដើម ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន កើតទុក្ខ​មិន​សុខចិត្ត និង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​មាន​ចំណាត់ការ​ឲ្យ​ផលិតកម្ម​សាន់​ដេ​បញ្ឈប់​នូវ​ការ​ចាក់​ផ្សាយ​នូវ​បទ​នាយ​ចឺម តាម​គ្រប់​រូបភាព​ជា​បន្ទាន់ ។

បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​នេះ​កើតឡើង ផលិតកម្ម​សាន់​ដេ​បាន​លុប​បទ​ចម្រៀង​នេះ​ចោល​វិញ​ទាំងស្រុង ខណៈ​ពេល​ដែល​អ្នកនិពន្ធ​បទ​នេះ​ឲ្យ​នាយ​ចឺម ច្រៀង​បាន​ចេញ​សូមទោស​ជា​សាធារណៈ​ផង​ដែរ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ