ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​នៅ​មាន​ទំនុកចិត្ត​លើ​លោក​គី​ម​ជុង​អ៊ុ​ន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អាម​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​តាម​ TWITTER កាលពី​ថ្ងៃ​ទី​២៦ ​ឧសភា​ថា លោក​នៅ​តែ​មាន​ទំនុកចិត្ត​នៅឡើយ​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ទោះបី​ការ​ចរចា​លើ​ការ​រំសាយ​នុយក្លេអ៊ែរ ជួប​បញ្ហា​និង​មានការ​បាញ់​សាកល្បង​បណ្ដា​មី​ស៊ី​ល​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ក្ដី​។ លោក​ត្រាំ​បន្ត​ថា…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អាម​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​តាម​ TWITTER កាលពី​ថ្ងៃ​ទី​២៦ ​ឧសភា​ថា លោក​នៅ​តែ​មាន​ទំនុកចិត្ត​នៅឡើយ​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ទោះបី​ការ​ចរចា​លើ​ការ​រំសាយ​នុយក្លេអ៊ែរ ជួប​បញ្ហា​និង​មានការ​បាញ់​សាកល្បង​បណ្ដា​មី​ស៊ី​ល​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ក្ដី​។

លោក​ត្រាំ​បន្ត​ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាក​មី​ស៊ី​ល​តូច​ៗ​ប៉ុន្មាន​គ្រាប់ ដែល​បាន​បង្កើត​ការ​រំខាន​មួយ​ចំនួន​ក្នុង​ប្រទេស​ខ្ញុំ​និង​ក្នុង​ប្រទេស​ឯទៀត​ៗ ប៉ុន្តែ​សម្រាប់​ខ្ញុំ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​លោក​គី​ម​ជុង​អ៊ុ​ន​។ លោក​ត្រាំ​អះអាង​បែប​នេះ​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ក្នុង​ប្រទេស​ជប៉ុន​។

ប្រធានាធិបតី​អា​មេ​រិ​ក​និយាយ​ម្យ៉ាងទៀត​ថា លោក​អស់សំណើច​ចំពោះ​ការ​ប្រមាថ​នានា របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ប្រឆាំង​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​JOE BIDEN ដោយ​ចាត់​ទុក​ថា​ជា​មនុស្ស​ភ្លើ​និង​ឡប់​គ្រឿង ក្រោយ​ពី​ធ្វើការ​រិះគន់​នានា ប្រឆាំង​មេដឹកនាំ​កូរ៉េ​ខាងជើង​។

លោក​ថា​តើ​នោះ​ជា​សញ្ញា​នៃ​ចេតនា​របស់ខ្ញុំ​ឬ? លោក​JOE BIDEN​ជា​បេក្ខជន​សម្រាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​សង្ឃឹម​ជា​គូប្រជែង​របស់​លោក​ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក នា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ