ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​កំពុង​ប៉ែង​ជើង Huawei ​ស្រាប់តែក្រុមហ៊ុន Panasonic ​ចេញ​មុខ​បែប​នេះ

4 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន gizmochina បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន Panasonic បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ថា​ខ្លួន​បាន​ផ្អាក​ការ​ដឹក​ជញ្ជូន​គ្រឿងបន្លាស់​មួយ​ចំនួន​ទៅ​ឱ្យ​ក្រុមហ៊ុន Huawei ហើយ​បាន​បញ្ឈប់​ប្រតិបត្តិការ​អាជីវកម្ម​ទាំងអស់​ជាមួយ​ក្រុមហ៊ុន​បន្ទាប់​ពី​ការ​ហាមឃាត់​របស់​អា​មេ​រិ​កលើ​ក្រុមហ៊ុន Huawei…

យោង​តាម​សារព័ត៌មាន gizmochina បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន Panasonic បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ថា​ខ្លួន​បាន​ផ្អាក​ការ​ដឹក​ជញ្ជូន​គ្រឿងបន្លាស់​មួយ​ចំនួន​ទៅ​ឱ្យ​ក្រុមហ៊ុន Huawei ហើយ​បាន​បញ្ឈប់​ប្រតិបត្តិការ​អាជីវកម្ម​ទាំងអស់​ជាមួយ​ក្រុមហ៊ុន​បន្ទាប់​ពី​ការ​ហាមឃាត់​របស់​អា​មេ​រិ​កលើ​ក្រុមហ៊ុន Huawei ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​សម្រេចចិត្ត​ត្រលប់​មក​វិញ​ជាមួយ​និង​សេចក្តីថ្លែងការណ៍​របស់​ខ្លូ​ន​ថា​នឹង​បន្ត​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ដល់​ក្រុមហ៊ុន​ចិន​ដែល​មាន​បញ្ហា ។

ក្រុមហ៊ុន Panasonic បាន​ផ្ញើ​ការ​ជូនដំណឹង​ផ្ទៃក្នុង​មួយ​ថា​ខ្លួន​នឹង​ពន្យារពេល​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei និង​សាខា ៦៨ របស់​ខ្លួន​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ។ បន្ទាប់​ពី​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់​ថា​តើ​វា​ជា​ការ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ដោយ​បន្ត​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei យ៉ាងណា​ក៏​ដោយ Panasonic បាន​ប្រកាស​ថា​នឹង​ធ្វើ​ពាណិជ្ជកម្ម​ដូច​ធម្មតា​ជាមួយ​ក្រុមហ៊ុន​ចិន​នេះ ។

ក្រុមហ៊ុន​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ក្រុមហ៊ុន Huawei តែងតែ​ជា​ដៃគូ​ដ៏​សំខាន់​ជាមួយ​ក្រុមហ៊ុន Panasonic Corp» ។ «​យើង​នឹង​បន្ត​លក់ទំនិញ និង​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ចិន​របស់​យើង​ដូច​ជា​ក្រុមហ៊ុន Huawei យោង​ទៅ​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​ប្រទេស និង​តំបន់​ដែល​ក្រុមហ៊ុន Panasonic Corp មាន​ទីតាំង​ស្ថិត​នៅ​» ។ ដោយ​ការ​ជួយ​ប្រទេស​ចិន យើង​ក៏​នឹង​ជួយ​អាជីវកម្ម​របស់​យើង​ឱ្យ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ