សង្ស័យក្អែកនិងតាវ៉ៅ
- ភ្នំពេញ
បឹងសំរោង ដែលកន្លងមកក្លាយជាសាច់៣ជាន់អស់ទៅហើយនោះ…ពេលនេះរដ្ឋអំណាចហាក់ដូចមានប្រៀបជាង…បានចាប់បង្ខំឱ្យអ្នកដែលកំពុងគ្រប់គ្រងយកធ្វើកសិដ្ឋាន…ដូចជាអាងចិញ្ចឹមត្រីជាដើម…ត្រូវតែបោះបង់ចោលយ៉ាងឆាប់…ដែលមើលទៅរដ្ឋដណ្តើមបានមកវិញហើយសរុប៣៣៦ហិកតា ។ មិនទាន់ជឿជាក់ទាំងស្រុងទេ…មិនទាន់ប្រាកដថា តើយកមកទុកជាសម្បត្តិរដ្ឋតរៀងទៅ…ឬយកពីក្អែកទៅចែកតាវ៉ៅ…ក៏មិនទាន់មានអ្នកសង្កេតការណ៍ណាហ៊ានទាយទុកដែរ…ប៉ុន្តែតាមមើលទៅមានតែ២មុខព្រួញប៉ុណ្ណោះ…គឺបើមិនទុកសម្រាប់រដ្ឋ…ក៏ទុកសម្រាប់វិនិយោគណាមួយ…ព្រោះថ្ងៃម្សិលមិញវាខុសពីថ្ងៃនេះ ហើយក៏វាខុសពីថ្ងៃស្អែកដែរ ។ ក្រុមអ្នកសង្កេតការណ៍បានអះអាងថា…ក្រឡេកមើលទៅបឹងទំពុនដែលមានទំហំរាប់ពាន់ហិកតានោះ…បានទៅលើតាវ៉ៅអស់រលីង…គ្រាន់តែអាងស្តុកទឹកតូចមួយ…ដែលរដ្ឋតម្កល់ទុកសម្រាប់ស្តុកទឹក…ពេលនេះក៏ធ្លាក់ទៅក្នុងកណ្តាប់ដៃសេដ្ឋីមុខដដែលម្នាក់…សង្ស័យចេះមន្តអាគមអូមអាមឆក់យកបញ្ចប់តែម្តង ។ ដូច្នេះធ្វើឱ្យសង្ស័យបឹងសំរោងខ្លាំងណាស់…សង្ស័យអ្នកគ្រប់គ្រងដំបូងក្អួតឈាម…ប្រសិនបើយកបានពីក្អែកចែកតាវ៉ៅមែននោះ…
ចែករំលែកព័តមាននេះ