ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យំ​លែង​ចេញ​! ឆក់​យ៉ាង​សកម្ម​នៅ​ចាក់​អង្រែ​ជាប់អន្ទាក់​ប៉ូលិស​ក្រុង​តា​ខ្មៅ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរឆក់​យ៉ាង​សកម្ម​ប្រចាំ​ចាក់​អង្រែ​ដែល​តែងតែ​មក​ធ្វើ​សកម្មភាព​នៅ​ក្រុង​តា​ខ្មៅ​នោះ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ក្របួច​ជាប់​បាន​ហើយ បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១…

ខេត្តកណ្តាល ៖ ក្រុម​ចោរឆក់​យ៉ាង​សកម្ម​ប្រចាំ​ចាក់​អង្រែ​ដែល​តែងតែ​មក​ធ្វើ​សកម្មភាព​នៅ​ក្រុង​តា​ខ្មៅ​នោះ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ក្របួច​ជាប់​បាន​ហើយ បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​២០​នាទី ចំណុច​ផ្លូវ​២១A មុខ​សាលា​វិក្រឹត្យការ ខេត្តកណ្តាល ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ម្នាក់​ភេទ​ស្រី (​មិន​ស្គាល់​អត្តសញ្ញាណ​) ។ ជនសង្ស័យ​០២​នាក់ ទី​០១- ឈ្មោះ ផ​ន ពន្លឺ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​រត់​រ៉ឺ​ម៉ក​កង់​បី​ដឹក​ពង​ទា (​ឃាត់ខ្លួន​) ទី​០២-​ឈ្មោះ ផល ផៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ។

ចំពោះ​វត្ថុ​តាង​ចាប់​យក​មាន ម៉ូតូ​១​គ្រឿង ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ សេរី​២០១២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1BX-7855 (​របស់​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​) ។ កាបូបស្ពាយ​ពណ៌​ខ្មៅ​០១ (​របស់​ជនសង្ស័យ​) ។ លោក​វរសេនីយ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក SCOOPy តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ជិះ​បណ្តើរ​ចុច​ទូរស័ព្ទ​បណ្តើរ លុះ​ជិះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1BX -7855 តាម​មក​ពីក្រោយ​មក​ដល់​ទន្ទឹម​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​ជន​រង​គ្រោះ​។

ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម ពេល​នោះ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេច​ទៅ​បុក​រ៉ឺ​ម៉ក​កង់​៣ បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល​ម៉ូតូ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្តង ។ ចំណែកឯ​ជន​រង​គ្រោះ​បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​វិញ រួច​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ទៅ ។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួល ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ