ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថៃ​ស្រី ៧ រូប ដែល​ធ្លាប់​មាន​ព័ត៌មាន​ថា «​ម្ដាយ​ខាង​ប្រុស​មិន​ពេញចិត្ត​»

4 ឆ្នាំ មុន

មាន​តារា​ថៃ​ស្រី​៧​រូប ដែល​ម្ដាយ​ខាង​ប្រុស​មានការ​មិន​ពេញចិត្ត ហើយ​អ្នកខ្លះ​ក៏​មិន​ពេញចិត្ត​ទាំង​គ្រួសារ​ផង​ក៏​មាន ដែល​អាច​ឱ្យ​យើង​និយាយ​បាន​ថា គួរ​ឱ្យ​អាណិត​ជំនួស​តារា​ស្រី​ទាំងនោះ​ណាស់​។ តើ​មាន​តារា​ស្រី​រូប​ណាខ្លះ​ដែល​ជួប​រឿងរ៉ាវ​នេះ​ទៅ​មើល​ទាំងអស់​គ្នា​! 7. ជេស​ស៊ី ដឹ​ហ្វេ​ត ក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​ថា…

មាន​តារា​ថៃ​ស្រី​៧​រូប ដែល​ម្ដាយ​ខាង​ប្រុស​មានការ​មិន​ពេញចិត្ត ហើយ​អ្នកខ្លះ​ក៏​មិន​ពេញចិត្ត​ទាំង​គ្រួសារ​ផង​ក៏​មាន ដែល​អាច​ឱ្យ​យើង​និយាយ​បាន​ថា គួរ​ឱ្យ​អាណិត​ជំនួស​តារា​ស្រី​ទាំងនោះ​ណាស់​។ តើ​មាន​តារា​ស្រី​រូប​ណាខ្លះ​ដែល​ជួប​រឿងរ៉ាវ​នេះ​ទៅ​មើល​ទាំងអស់​គ្នា​!

7. ជេស​ស៊ី ដឹ​ហ្វេ​ត
ក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​ថា នាង​បាន​ទាក់ទង​មើលចិត្ត​គ្នា​ជាមួយនឹង ចៅ​ឃុន
កូនប្រុស​រូប​សង្ហា​របស់​លោកប៉ា ជេ និង​អ្នក​ម៉ាក់ ពិន ក៏​មាន​ដំណឹង​ថា អ្នក​ម៉ាក់​ពិន នោះ មិន​ពេញចិត្ត រហូត​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ឈប់​ទាក់ទង​នឹង​គ្នា ហើយ​ក៏​បាន​ប្រាប់​ថា ជា​បងប្អូន

6. កុប ស៊ុ​វ៉ៈ​ណ័​ន​ន៍ (​ឬ​នាង​ផ្កាយព្រឹក​)
នាង កុប ស៊ុ​វ៉ៈ​ណ័​ន​ន៍ មាន​គ្រាមួយ​ដែល​នាង​ធ្លាប់​ត្រូវ​បាន​ម្ដាយ​ស្វាមី មាន​ឫកពា​មិនសូវ​ជា​ពេញចិត្ត​ប៉ុន្មាន​ទេ តែ​បច្ចុប្បន្ន​រីករាយ​ពេញ​ចិត្តជា​ធម្មតា

5. នើ​យ វ៉ៈ​រ៉ាត់​ថា
នើ​យ វ៉ៈ​រ៉ាត់​ថា ឬ នើ​យ នេ​កុ​ច័​ម​ស៍ ក៏​មាន​ទំនោរ​ថា ម្ដាយ​ខាង​ប្រុស​មិន​ពេញចិត្ត​ខ្លាំង រហូត​គំរាម​កូនប្រុស​ថា នឹង​កាត់​ចេញពី​បញ្ជី​មរតក តែ​បច្ចុប្បន្ន​នេះ​ម្ចាស់ខ្លួន​ផ្ទាល់​ក៏​ចេញ​មក​បកស្រាយ​ថា បាន​ល្អ​នឹង​គ្នា​ឡើង​ហើយ ដែល​ពេលវេលា​ជា​អ្នក​ពិសោធ​ឱ្យ​ដឹង ។

4. ម៉េ​យ៍ ភិ​ឆៈ​ណា​ដ
មាន​ព័ត៌មាន​ល្បី​ខ្លាំង​រវាង​ការ​បញ្ចប់​ទំនាក់ទំនង​នឹង​គ្នា​រវាង​នាង និង​អតីត​គូស្នេហ៍ មេស​ស៊ី​ជេ ឬ ជេ ឆៈ​ណា​ធិ​ប ដោយសារ​តែ​ខាង​គ្រួសារ​របស់ ជេ មិន​ពេញចិត្ត​នាង​តែ​ម្ដង

3. ណាំ​ឆា ឈី​រ៉ៈ​ណ័​ដ
អ្នកចម្រៀង​រូប​ស្អាត ណាំ​ឆា ឈី​រ៉ៈ​ណ័​ដ ដែល​ចុង​ក្រោយ​បំផុត​នេះ មាន​ព័ត៌មាន​ថា ម្ដាយ​ខាង​ប្រុស​មិន​ពេញចិត្ត ហើយ​មិន​បាន​មក​រួម​ពិធី​មង្គលការ ដែល​នេះ ជា​ការ​ពិត ឬ​មិន​ពិត នាង​នឹង​ចេញ​មក​បកស្រាយ​ឱ្យ​ជ្រាប

2. ខ្វាន់ អ៊ុ​សាម​នី
មាន​ដំណឹង​ថា នាង​បាន​ឈប់​ទាក់ទង​នឹង​គូស្នេហ៍​ចុង​ក្រោយ​បំផុត​នោះ ព្រោះ​មាន​ផេ​ក ជេ​ម៉​យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ដាយ​ខាង​ប្រុស​បាន​បណ្ដេញ​ចេញពី​សណ្ឋាគារ​ទៀត​ផង ទាំងនេះ​ជា​រឿង​ពិត ឬ​មិន​ពិត ក៏​មិន​ច្បាស់​ដែរ​ណា៎

​1. មែ​ថ ភី​រ៉ៈ​នី​យ៍
មក​ដល់​តារា​នេះ​វិញ គឺ​នាង មែ​ថ ភី​រ៉ៈ​នី​យ៍ ជា​គូស្នេហ៍​នឹង សុង​ក្រាន តេ​ឆៈ​ណៈ​រុង្គ មាន​តែ​ពាក្យ​មួយ​ម៉ាត់​ថា ខាង​ប្រុស មិន​ចូល​ចិត្ត​ទាំង​គ្រួសារ​តែ​ម្ដង​៕ (កែសម្រួលដោយ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ