ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា​ទាស់​គ្នា​ប៉ុន្តែ​គូស្នេហ៍​តារា​ល្បី​២​រូប​នេះ​ជួប​គ្នា​ក្នុង​សណ្ឋាគារ

4 ឆ្នាំ មុន

ភាព​ស្រស់ស្រាយ​រមែង​ពាក់ព័ន្ធ​លើ​រូប​សម្រស់​របស់​គូស្នេហ៍​នៅ​លើ​លោក ។ យ៉ាងណាមិញ​សម្រាប់​លោក​ជេ​មី ហ្វុ​ក (Jamie Foxx) តារា​សំដែង​ដ៏​ល្បី ជាមួយ​នាង​ខេ​ធី ហូ​ម (Katie…

ភាព​ស្រស់ស្រាយ​រមែង​ពាក់ព័ន្ធ​លើ​រូប​សម្រស់​របស់​គូស្នេហ៍​នៅ​លើ​លោក ។ យ៉ាងណាមិញ​សម្រាប់​លោក​ជេ​មី ហ្វុ​ក (Jamie Foxx) តារា​សំដែង​ដ៏​ល្បី ជាមួយ​នាង​ខេ​ធី ហូ​ម (Katie Holmes) ជា​គូស្នេហ៍​បាន​បង្ហាញខ្លួន​នៅ​ក្នុង​សណ្ឋាគារ​ដែល​លោក​ហ្វុ​ក​ស្នាក់​នៅ ។

អ្នក​ទាំង​២​មាន​ដំណឹង​ថា​ស្រឡាញ់​គ្នា​យ៉ាង​ល្អូកល្អិន​តាំងពី​ឆ្នាំ​២០១៣ ហើយ​សម្ព័ន្ធភាព​របស់​ពួក​គេ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត​ខ្លាំង​ឡើង ក្រោយ​ពី​នាង​បាន​លែងលះ​ជាមួយ​លោក​ថុ​ម គ្រូ​ស​អតីត​ប្ដី​រួចរាល់ ។

ទោះជា​យ៉ាងណា​ក្ដី​មួយ​រយៈ​ក្រោយ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​សម្ព័ន្ធភាព​របស់​ពួក​គេ​មាន​កើត​ភាព​រកាំរកូស​ជា​រឿយ​ៗ និង​កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រភព «Radar» បាន​គូសបញ្ជាក់​ថា​ពួក​គេ​ឈប់​សេពគប់​គ្នា​ហើយ ។

ប្រភព​ខាងលើ​មិនមែន​ជា​ការណ៍​ពិត ខណៈ​ពេល​ចុង​ក្រោយ​នេះ​ពួក​គេ​គូសបញ្ជាក់​ថា​នៅ​តែ​ល្អូកល្អិន​គ្នា និង​បញ្ជាក់​ជា​ថ្មី​ព្រោះ​នាង​ហូ​ម​បាន​បង្ហាញខ្លួន​នៅ​ឯ​សណ្ឋាគារ​ជាមួយ​លោក​ហ្វុ​ក ខណៈ​ពេល​ពួក​គេ​មិន​បង្ហាញ​ភាព​លេចធ្លោ​ណាមួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ក៏​ដោយ ប៉ុន្តែ​ក៏​មាន​គេ​ថតរូប​បាន​ទុកជា​តឹកតាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ