ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ និង​អ្នក​ភូមិ​បាន​ស្រែកថា ចោរ​ៗ​ផ្អើល​ឆោឡោ​​ពេញ​ភូមិ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចាប់ផ្តើម​កើតឡើង​ទៀត​ហើយ នៅ​ទឹកដី​ស្រុក​ស្អាង​ករណី​ឆក់​កាបូប​តែ​មិន​បាន​សម្រេច ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ផ្អើល​អ្នក​ភូមិ​ដេញចោរ និង​បាន​ប្រតាយប្រតប់​គ្នា​ទៀត​ផង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩​វេលា​ម៉ោង​២០​និង​០០​នាទី…

ខេត្តកណ្តាល ៖ ចាប់ផ្តើម​កើតឡើង​ទៀត​ហើយ នៅ​ទឹកដី​ស្រុក​ស្អាង​ករណី​ឆក់​កាបូប​តែ​មិន​បាន​សម្រេច ត្រូវ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ផ្អើល​អ្នក​ភូមិ​ដេញចោរ និង​បាន​ប្រតាយប្រតប់​គ្នា​ទៀត​ផង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩​វេលា​ម៉ោង​២០​និង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ​ម៉េ​ត លី​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ជនសង្ស័យ​ម្នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) សម្ភារ​បាត់បង់​ប្រាក់​រៀល​១.០៩០.០០០​រៀល ប្រាក់​ដុល្លារ​២០០​ដុល្លារ ។

ចំណែកវត្ថុ​តាង​ចាប់​យក​កាបូប​១ ពណ៌​ខ្មៅ ជា​របស់​ជន​រង​គ្រោះ​ម៉ូតូ C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1CQ-2038 មួក​សុវត្ថិភាព​០១ អាវ​វែង ពណ៌​ខ្មៅ​០១ (​របស់​ជនសង្ស័យ​បន្សល់​ទុក​) ។ សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ហូប​ការ​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​តា​ប្រាក់​វិញ​មក​ជិត​ដល់​ផ្ទះ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង ជិះ​មក​ពីក្រោយ​បាន​ឆក់​យក​កាបូប​ពី​ជន​រង​គ្រោះ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែ​កថា ចោរ​ៗ​ស្រប​ពេល​នោះ​ឈ្មោះ​ហេង ភ័​ក្ត ត្រូវជា​ប្តី​ក៏​រត់​ចេញពីផ្ទះ​មក​ផ្លូវ លឺ​ប្រពន្ធ​ប្រាប់​ថា​ចោរឆក់​កាបូប​បាត់​ហើយ ភ្លាម​ៗ​នោះ​ឈ្មោះ​ហេង ភ័​ក្ត បាន​ទាញ​ម៉ូតូ​ពី​ប្រពន្ធ​ជិះ​ប្រដេញ​តាម​ក្រោយ ។

ដោយហើយ​បាន​ស្រែ​កថា ចោរ​ៗ​លុះ​មក​ដល់​ចំណុច​ផ្លូវ​ចូល​ទៅ​ភូមិ​ទួល​ស្ពឺ ជនសង្ស័យ​បំរុង​គេច​ចូល​តែ​ត្រូវ​បាន​ឈ្មោះ​ហេង ភ័​ក្ត បាន​មក​ទាន់​ពេល​នោះ​អ្នក​ទាំង​ពីរ​បាន​វាយ​ប្រតាយប្រតប់​គ្នា​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បន្សល់​ទុក​នូវ​ម៉ូតូ​០១​គ្រឿង មួក​សុវត្ថិភាព​០១ អាវដៃវែង​ពណ៌​ខ្មៅ​០១ ។ ករណី​នេះ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ