មហាមិត្តចិនអស់ជម្រើសក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក


បេ​កាំ​ង​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​ថា ប្រទេស​ចិន​កំពុង​តែ​អស់ជម្រើស​ក្នុង​ការ​ឆ្លើយ​តប​នឹង​សហរដ្ឋអាមេរិក​ហើយ​ខណៈ​ដែល​សហរដ្ឋអាមេរិក​បង្កើន​សម្ពាធ​លើ​ប្រទេស​ចិន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិសមភាព​ពាណិជ្ជកម្ម ។

ប្រទេស​ចិន​បាន​និយាយ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា​ពួក​គេ​នឹង​បង្កើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ភាគច្រើន​ក្នុង​បញ្ជី​ដែល​មាន​ផលិតផល​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ ។ វា​តិច​ជាង​ផលិតផល​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ដែល​សហរដ្ឋអាមេរិក​បាន​បង្កើន​ពន្ធ​លើ​យ៉ាង​ខ្លាំង ។ សហរដ្ឋអាមេរិក​ក៏​បាន​បង្កើន​ភាព​តានតឹង​ក្នុង​ផ្នែក​ដទៃ​ដោយ​ដាក់​គោលដៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដូច​ជា Huawei និង ZTE ផង​ដែរ ។

យោង​ទៅ​តាម​ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ដល់​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​សម្ពាធ​កាន់តែ​កើនឡើង អ្នកដឹកនាំ​ក្នុង​ប្រទេស​ចិន​កំពុង​តែ​បន្តដំណើរ​ទៅ​មុខ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ និង​ជៀសវាង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស ។ យ៉ាងណា​ក្តី ប្រទេស​ចិន​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ទាក់ទិន​នឹង​ភាព​ជាតិនិយម​ពី​ប្រជាជន​ប្រសិនបើ​ប្រទេស​ចិន​យល់​ស្រប​តាម​ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក​ជ្រុល​ពេក​ផង​ដែរ ។

ប្រភព​ខាងលើ​បាន​បន្ថែម​ថា ការ​យល់​ស្រប​តាម​ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បញ្ឈប់​ការ​ផ្តល់​ឧបត្ថម្ភ​ធន និង​ការ​អនុគ្រោះ​ពន្ធ​ដល់​ក្រុមហ៊ុន​រដ្ឋាភិបាល និង​វិស័យ​សំខាន់​ៗ​នឹង​ប៉ះពាល់​ដល់​គំរូ​សេដ្ឋកិច្ច​នាំមុខ​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​ចិន និង​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​របស់​គណបក្ស​ក​ម្មុ​យ​នី​ស្ត​លើ​សេដ្ឋកិច្ច​ចិន​ដែរ​។

ប្រភព​មួយ​បាន​ប្រាប់​ដល់ Reuters ថា «​ពួក​យើង​មាន​គ្រាប់​តែ​ពួក​យើង​ប្រហែលជា​មិន​ប្រើ​វា​ទាំងអស់​ទេ​។ គោលដៅ​គឺ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​ដែល​សមរម្យ​សម្រាប់​ភាគី​ទាំង​ពីរ​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ