ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​នៅ​ក្នុង​ប្រទេស

6 ឆ្នាំ មុន

ប្រទេស​ប៉ា​ពូ​អា​ស៊ី​នូ​វែ​ល​ហ្គី​ណេ ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៧,៥​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​១៤​ ឧសភា នៅ​ដែនទឹក​ប៉ា​ពូ​អា​ស៊ី​នូ​វែ​ល​ហ្គី​ណេ នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី ដែល​បន្ទាប់​មក​ត្រូវ​បាន​លុប​ចោល​វិញ​។ លោកស្រី​MEGAN MARTIN​នាយិកា​នៃ​សណ្ឋាគារ​RAPOPO…

ប្រទេស​ប៉ា​ពូ​អា​ស៊ី​នូ​វែ​ល​ហ្គី​ណេ ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៧,៥​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​១៤​ ឧសភា នៅ​ដែនទឹក​ប៉ា​ពូ​អា​ស៊ី​នូ​វែ​ល​ហ្គី​ណេ នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី ដែល​បន្ទាប់​មក​ត្រូវ​បាន​លុប​ចោល​វិញ​។

លោកស្រី​MEGAN MARTIN​នាយិកា​នៃ​សណ្ឋាគារ​RAPOPO PLANTATION RESORT​ក្នុង​ទីក្រុង​កូ​កូ​ប៉ូ​ថ្លែង​ថា ការ​រញ្ជួយ​ដី​នោះ​ពិតជា​ខ្លាំង​គួរ​ឲ្យ​ខ្លាច​បំផុត​។ វា​ហាក់ដូចជា​មានការ​ខូចខាត​នានា​ប៉ុន្តែ​យើង​កំពុងធ្វើការ​ត្រួតពិនិត្យ​។

យោង​តាម​វិទ្យា​ស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS​ថា ការ​រញ្ជួយ​ដី​នោះ​កើត​មាននៅ​កន្លែង​មួយ ចម្ងាយ​៤៤​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ទីក្រុង​កូ​កូ​ប៉ូ​។ AFP​រៀបរាប់​ថា ប្រជាជន​ច្រើន​នាក់ បាន​រត់​ចេញពីផ្ទះ​សម្បែង ហើយ​មានការ​ខូចខាត​ច្រើន​។ មានការ​ដាច់​ច​រន្ធ​អគ្គិសនី ព្រមទាំង​មានការ​ញ័រ​រង្គើរ​ឯទៀត​ៗ​។

ប៉ា​ពូ​អា​ស៊ី​នូ​វែ​ល​ហ្គី​ណេ​តែង​ជួប​ប្រទះ​ការ​រញ្ជួយ​ដី​ញឹកញាប់​។ កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៨​ការ​រញ្ជួយ​ដី​មួយ មាន​កម្លាំង​៧,៥​រី​ស្ទ័​រ​កើត​មាននៅ​ភាគ​កណ្ដាល​ប៉ា​ពូ​អា​ស៊ីនូ​វែ​ល​ហ្គី​ណេ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២៥​នាក់​ហើយ​បំផ្លាញ​អគារ​អស់​ជា​ច្រើន​រយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ