ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រា​ចម្រៀង​​ស្រី​កូរ៉េ​ កញ្ញា​ Ailee លេច​ធ្លាយ​រូប​ថត​ស្រាត​​របស់​ខ្លួន​

11 ឆ្នាំ មុន

យោង​តាម​គេ​ហ​ទំព័រ​បរ​ទេស​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៣​ ឱ្យ​ដឹង​ថា​ ​តារា​ចម្រៀង​កូរ៉េ​ កញ្ញា Ailee ជួប​រឿង​អាម៉ាស់​បន្ទាប់​ពី​លេច​ធ្លាយ​រូប​ថត​អាក្រាត​លើ​ប្រព័ន្ធ​ Online ដែល​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​នាង​ទាំង​អស់​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។

យោង​តាម​គេ​ហ​ទំព័រ​បរ​ទេស​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៣​ ឱ្យ​ដឹង​ថា​ ​តារា​ចម្រៀង​កូរ៉េ​ កញ្ញា Ailee ជួប​រឿង​អាម៉ាស់​បន្ទាប់​ពី​លេច​ធ្លាយ​រូប​ថត​អាក្រាត​លើ​ប្រព័ន្ធ​ Online ដែល​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​នាង​ទាំង​អស់​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។

ភ្នាក់​ងារ​របស់​តា​រា​ចម្រៀង​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ដែល​គ្រប់​គ្រង​ផលិត​កម្ម​ YMC ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នឹង​​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ដើម្បី​ស្វែង​រក​អ្នក​ចែក​ចាយ​រូប​ភាព​នោះ​ ។ រូប​ថត​ស្រាត​ដែល​មាន​ភាព​ចម្រូង​ចម្រាសនោះ​ ត្រូវ​គេ​លួច​ថត​មុន​ពេល​នាង​បង្ហាញ​ខ្លួន​ក្នុង​សហ​រដ្ឋ​អាមេ​រិក​ បន្ទាប់​ពី​នាង​ត្រូវ​​ផ្តល់​ឱកាស​ឱ្យ​ថត​ពាណិជ្ជ​កម្ម​ខោ​ទ្រនាប់​ដែល​ជា​ម៉ាក​​ដ៏​ល្បី​ឈ្មោះ​មួយ​ ។

ភ្នាក់​ងារ​របស់​នាង​បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​កិច្ច​សន្យា​ថត​ឈុត​ផ្សាយ​ពាណិជ្ជ​កម្ម​ខោ​ទ្រនាប់​ តារា​ចម្រៀង​ដែល​និយម​ស្លៀក​ពាក់​សិច​ស៊ី​រូប​នេះ​ ត្រូវ​​ម្ចាស់​ក្រុម​ហ៊ុន​ឱ្យ​ថត​ស្រាត​ដើម្បី​ធ្វើ​ពិសោធន៍​សាក​ល្បង​​កា​មេ​រ៉ា​ ហើយ​នាង​ជឿ​ថា​ រូប​ថត​ទាំង​នោះ​នឹង​មិន​ត្រូវ​​បែក​ធ្លាយ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​បាន​ហៅ​នាង​ឱ្យ​ថត​ឈុត​ផ្សាយ​ពាណិជ្ជ​កម្ម​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ហើយ​គេ​ជឿ​ថា​វា​ជា​ផែន​ការ​ដែល​គេ​បាន​រៀប​ចំ​ទុក​ជា​មុន​ ធ្វើ​ឱ្យ​នាង​ជួប​រឿង​អាស្រូវ​បែប​នេះ​ ។ ដោយ​ឡែក​​ផលិត​កម្ម​របស់​នាង​Ailee សង្ឃឹម​ថា​ អ្នក​គាំ​ទ្រ​ និង​មិត្ត​ភក្តិ​របស់​នាង​ នឹង​បន្ត​ជួយ​គាំ​ទ្រ​ ព្រម​ទាំង​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​  នាង ។ ទោះ​បី​ជា​បែក​ធ្លាយ​រូប​អាក្រាត​យា៉ង​ណា​ក៏​ដោយ​ នាង​នឹង​មាន​វត្ត​មាន​ក្នុង​កម្ម​វិធី​ Melon Music Award នៅ​ថ្ងៃ​ទី​១៦​ វិច្ឆិកា ២០១៣​ ៕