ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ ត្រូវ​រួម​គ្នា​ទប់ស្កាត់​ការ​ចែកចាយ​គ្រឿងញៀ.ន​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​មាន​យន្តការ​ទប់ស្កាត់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​សាលារៀន​ឲ្យ​ម៉ឺងម៉ាត់ ហើយ​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ការ​ចែកចាយ​គ្រឿងញៀន​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​មាន​យន្តការ​ទប់ស្កាត់​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​សាលារៀន​ឲ្យ​ម៉ឺងម៉ាត់ ហើយ​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ការ​ចែកចាយ​គ្រឿងញៀន​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០១៩ ។ ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​បុញ្ញ​ខេត្ត​នា​រាម ហៅ​វត្ត​អន្លង់​តា​ម៉ុ​ក ខេត្តបាត់ដំបង ត្រូវ​មាន​យន្តការ​ទប់ស្កាត់ និង​ការ​ចែកចាយ​ការ​ប្រើប្រាស់​គ្រឿន​ញៀន​នៅ​ក្នុង​សាលារៀន​ចាប់​ថ្នាក់​បឋម​អនុ​វិទ្យាល័យ និង​វិទ្យាល័យ នៅ​ក្នុង​សាលារៀន​ឲ្យ​បាន​ម៉ឹង​ម៉ាត់ ។

សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​បាន​ដាក់​ប្តេជ្ញា​ចិត្ត​ដោយ​បាន​ដាក់​ចេញ​បទ​បញ្ហា​ថា ឆ្នាំ​២០១៩​នេះ​ត្រូវ​លុប​បំបាត់​ឲ្យ​បាន​ដាច់ខាត​នូវ​ការ​ចែកចាយ​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​រង្គសាល និង​កន្លែង​កម្សាន្ត​សប្បាយ​នានា​» ។ សម្តេច​បន្ត​ថា មាន​កន្លែង​សប្បាយ​អាច​កើត​មាន ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​យក​គ្រឿងញៀន​ទៅ​ប្រើប្រាស់ និង​ចែកចាយ​នៅ​កន្លែង​នឹង​ឲ្យ​សោះ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា បទបញ្ជា​នេះ​មិន​សំដៅ​ទៅ​ខេត្ត​ណាមួយ​នោះ​ទេ គឺ​ត្រូវធ្វើ​នៅ​ទូ​ទាំង​ប្រទេស​ជា​ពិសេស​នោះ​រាជធានី​ភ្នំពេញ ។

ឥឡូវនេះ​យើង​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​បាន​ប៉ុន្មាន​រង្គសាល​មាន​ភាព​ស្ងប់ ប៉ុន្តែ​មិន​ទាន់​អស់​នៅឡើយ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូល​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កន្លែង​ប្រើប្រាស់ ចែកចាយ គ្រឿង​មក​សមត្ថកិច្ច ដើម្បី​ចុះ​ទៅ​ប​ង្គ្រា​ប​ឲ្យ​បាន​ទាន់​ពេល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ