សហរដ្ឋអាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ប្រកាសកាលពីថ្ងៃទី៩ឧសភាថា លោកបានទទួលលិខិតដ៏ល្អបំផុតមួយ ពីសមភាគីចិនលោកស៊ីជីនពីង។ ការប្រកាសនេះកើតមាន ខណៈការចរចាដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ រវាងប្រទេសទាំង២ បើកធ្វើបន្តនៅទីក្រុងវ៉ាសិុនតោន។
លោកត្រាំថ្លែងថាខ្ញុំទើបទទួលបានសារលិខិតនោះ ហើយប្រហែលជាមានការជួបសន្ទនាគ្នាតាមទូរស័ពមួយ។ លោកស៊ីសរសេរមកខ្ញុំថា យើងរួមសហការគ្នា ហើយយើងមើលតើយើងអាចសម្រេចបានរឿងអ្វីមួយ។ លោកត្រាំយល់ឃើញម្យ៉ាងទៀតថា កិច្ចព្រមព្រៀងមួយអាចទៅរួចចាប់ពីសប្ដាហ៍នេះទៅ។ អ្នកចរចារបស់ប្រទេសទាំង២កំពុងស្ថិតនៅក្រុងវ៉ាស៊ិនតោន។

ទោះបីយ៉ាងណាតំណាងពាណិជ្ជកម្មអាមេរិកឲ្យដឹងថា ការយកពន្ធគយដល់២០០ពាន់លានដុល្លារ នៃការនាំចូលផលិតផលចិន នឹងចាប់យកលើសពី១០%ដល់២៥% ចាប់ពីវេលាម៉ោង១២និង០១នាទីថ្ងៃទី១០ឧសភាទៅ ដូចការប្រកាសកាលពីថ្ងៃទី៥ឧសភារបស់លោកត្រាំ។
លោកត្រាំបានទាមទារដល់ក្រុងប៉េកាំងឲ្យវិលមករកបណ្ដាកិច្ចសន្យា ដែលបានធ្វើក្នុងក្របខណ្ឌនៃការចរចាដែលកំពុងប្រព្រឹត្តទៅ។លោកយល់ថា យើងជិតឈានទៅសម្រេចបានកិច្ចព្រមព្រៀងមួយហើយ រួចយើងចាប់ផ្ដើមការចរចាទៀត៕
ចែករំលែកព័តមាននេះ