ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​មី​ស៊ី​ល​២​គ្រាប់​ទៀត

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៩​ ឧសភា ​បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​ថ្មី​ទៀត ដែល​​ប្រហែលជា​មី​ស៊ី​ល​រយៈ​ខ្លី​។ នេះ​ជា​ការ​អះអាង​របស់​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​តាមដាន​ពិនិត្យ​របស់​លោក​គី​ម​ជុង​អ៊ុ​ន​។ ការ​បាញ់​សាក​អាវុធ​ទាំងនេះ…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៩​ ឧសភា ​បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​ថ្មី​ទៀត ដែល​​ប្រហែលជា​មី​ស៊ី​ល​រយៈ​ខ្លី​។ នេះ​ជា​ការ​អះអាង​របស់​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​តាមដាន​ពិនិត្យ​របស់​លោក​គី​ម​ជុង​អ៊ុ​ន​។
ការ​បាញ់​សាក​អាវុធ​ទាំងនេះ ធ្វើ​ឡើង​ខណៈ​លោក​STEPHEN BIEGUN បេសកជន​អា​មេ​រិ​ក​សម្រាប់​កូរ៉េ​ខាងជើង ស្ថិត​នៅ​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោកស្រី KANG KYUNG WHA​។

មី​ស៊ី​ល​ដំបូង​គេ​បាញ់​ចេញ​នា​វេលា​ម៉ោង​១៦​និង​២៩​នាទី​ម៉ោង​ក្នុងស្រុក ហើយ​ហោះហើរ​ក្នុង​ចម្ងាយ​៤២០​​គីឡូម៉ែត្រ​។ ចំណែក​មី​ស៊ី​ល​ទី​២​បាញ់​ចេញ​នា​វេលា​ម៉ោង​១៦​និង​៤៩​នាទី​។ មី​ស៊ីល​ទាំង​២​គ្រាប់​ដែល​ហោះហើរ​ក្នុង​កម្ពស់​៥០​គីឡូម៉ែត្រ ត្រូវ​បាន​បាញ់​ឆ្ពោះទៅ​ទិស​ខាងកើត ចេញពី​ទីតាំង​មួយ​ស្ថិត​នៅ​ជិត​ស៊ី​ណូរី ជា​មូលដ្ឋាន​មួយ​នា​ភាគ​ពាយ័ព្យ​ប្រទេស​។

វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​ចាត់​ទុក​ការ​បាញ់​មី​ស៊ី​ល​ទាំងនោះ​ថា គួរ​ឲ្យ​ព្រួយបារម្ភ ក្នុង​សេចក្ដី​ប្រកាស​មួយ​យល់​ថា បែប​នេះ​ពុំ​មែន​ជា​ការ​សម្រាល​ភាព​តានតឹង​ឡើយ​។ កូរ៉េ​ខាងជើង​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ក្រោម​ការ​ត្រួតពិនិត្យ​របស់​មេដឹកនាំ​ខ្លួន លោក​គី​ម​ជុង​អ៊ុ​ន ដោយ​ហៅ​សមយុទ្ធ​នោះ​ថា ជា​ការ​ហ្វឹកហ្វឺន​ជា​ទម្លាប់​ហើយ​មាន​លក្ខណៈ​ការពារ​សុទ្ធសាធ​។

នា​ឱកាស​នោះ​គ្រាប់​រ៉ុក្កែត​ហ្វូង​ធុន​ធ្ងន់​ជា​ច្រើន​គ្រាប់​និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី យ៉ាងតិច​១​គ្រាប់​ត្រូវ​បាន​បាញ់​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​ថា យើង​តាមដាន​ពិនិត្យ​រឿង​នេះ​យ៉ាង​យក​ចិត្តទុក​ដាក់ ហើយ​មី​ស៊ីល​ទាំងនោះ​ជា​មី​ស៊ី​ល​តូច​ៗ​និង​មី​ស៊ី​ល​រយៈ​ខ្លី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ