ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឿ សុធា​រ៉ា មាន​បំណង​ធំ​មួយ​ឆ្នាំ​នេះ​ជា​មួយ​នាយក​រដ្ឋមន្ត្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

ទើបតែ​បាន​បង្ហាញខ្លួន​ទាំង​គ្រួសារ​ក្នុង​កម្មវិធី​សំនៀង​ខ្មែរ អ្នក​នាង សឿ សុធា​រ៉ា ហើយ​ធ្វើ​ឱ្យ​គេ​ចាប់ អារម្មណ៍​ថា អ្នក​នាង និង​ស្វាមី អាច​នឹង​ត្រលប់​មក​កាន់​វិ​ថី​សិល្បៈ​ជា​ថ្មី​។ ផ្ទុយ​ពី​ការ​ប៉ាន់ស្មាន…

ទើបតែ​បាន​បង្ហាញខ្លួន​ទាំង​គ្រួសារ​ក្នុង​កម្មវិធី​សំនៀង​ខ្មែរ អ្នក​នាង សឿ សុធា​រ៉ា ហើយ​ធ្វើ​ឱ្យ​គេ​ចាប់ អារម្មណ៍​ថា អ្នក​នាង និង​ស្វាមី អាច​នឹង​ត្រលប់​មក​កាន់​វិ​ថី​សិល្បៈ​ជា​ថ្មី​។ ផ្ទុយ​ពី​ការ​ប៉ាន់ស្មាន អ្នក​នាង​បែរជា​អះអាង​ថា ខ្លួន និង​លោក សា​ពូន មី​ដា​ដា អត់​មាន​បំណង​ត្រឡប់​ថយក្រោយ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​គ្រួសារ​អ្នក​នាង​ទទួល​ឡើង​ក្នុង​កម្មវិធី​នោះ គឺ​ដោយសារ​តែ​ចង់​ប្រកាស​បំណង​មួយ​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​។

អ្នក​នាង សឿ សុធា​រ៉ា និយាយ​ថា ដោយសារ​តែ​នឹករលឹក​ដល់​ទស្សនិកជន និង​នឹករលឹក​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ដែល​អ្នក​នាង​តែង​ហៅ​ថា សម្ដេច​តេ​ជោ​មហា​វិ​រៈ​បិតា​សន្តិភាព​ជាតិខ្មែរ ទើប​អ្នក​នាង​ទទួល​ច្រៀង​ក្នុង​កម្មវិធី​នោះ ព្រោះ​ដឹង​ថា សម្ដេច​តែង​ចូល​ទស្សនា​ក្នុង​កម្មវិធី​នោះ​រាល់ពេល​ផ្សាយ​ផ្ទាល់​។ អ្នក​នាង​ថា ខ្លួន និង​គ្រួសារ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​អ្នក​នាង និង​ស្វាមី​បកស្រាយ​បទ​ចម្រៀង ហើយ​ត្រូវ​បាន​សម្ដេច​នាយក​រដ្ឋមន្ត្រី​ចូល​ទស្សនា និង​ចូល Comment សួរសុខទុក្ខ​អ្នក​នាង និង​ស្វាមី ព្រមទាំង​កូន​ទាំង​២​នៅ​ក្នុង​ថ្ងៃ​នោះ​។ អ្នក​នាង​ថា នេះ​ជា​អ្វី​ដែល​អ្នក​នាង និង​ស្វាមី​ចង់បាន ខណៈ​ដែល​អ្នក​នាង​ប្រកាស​ថា ខ្លួន និង​គ្រួសារ នៅ​មាន​បំណង​ធំ​មួយទៀត គឺ​បាន​ថតរូប​ជាមួយ​សម្ដេច​នាយក​ដ្ឋ​មន្ត្រី និង​លោក​ជំទាវ ជា​លក្ខណៈ​គ្រួសារ​ដើម្បី​តាំងនៅ​ផ្ទះ​។

អ្នក​នាង​ថា ក្នុង​ឆ្នាំ​២០១៩ ពោល​គឺ​ចាប់តាំងពី​កូនប្រុស​របស់​អ្នក​នាង​កាន់តែ​ចម្រើន​វ័យ អ្នក​នាង និង​លោក សា​ពូន មី​ដា​ដា តែង​នឹក​ស្រមៃ​ជា​ប្រចាំ​ថា បើ​បាន​ថតរូប​រូប​ទាំង​ប្ដី​ទាំង​ប្រពន្ធ និង​កូន​ទាំង​២ ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​ទុកដាក់​តាំង​ផ្ទះ មិនដឹង​ថា​មាន​សុភមង្គល​យ៉ាងណា​។

អ្នក​នាង​ថា ក្នុង​ឆ្នាំ​២០១៩​នេះ បើ​អ្នក​នាង និង​គ្រួសារ មិន​មានឱកាស​បាន​ថតរូប​ជា​គ្រួសារ​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ ដើម្បី​មក​ផ្ដិត​តាំង​ផ្ទះ​នោះ​អ្នក​នាង នឹង​មិន​អស់ចិត្ត​នោះ​ទេ​។ អ្នក​នាង​ចង់បាន​រូបថត​មួយ​សន្លឹក​ជួបជុំ​គ្រួសារ​មួយ​ជាមួយ​សម្ដេច និង​លោក​ជំទាវ ដើម្បី​ឱ្យ​កូន​ទាំង​២​បាន​មើល និង​ទុក​មើល​ជា​អនុស្សាវរីយ៍​។ អ្នក​នាង សឿ សុធា​រ៉ា ថា នេះ​គឺជា​បំណង​ធំ​តែ​មួយ​គត់ ដែល​អ្នក​នាង​ចង់បាន​ក្នុង​ឆ្នាំ​២០១៩​។

យ៉ាងណាមិញ​អ្នក​នាង​ថា មិនដឹង​ថា​អ្វី​ដែល​អ្នក​នាង​នឹក​ស្រ​ម៉ៃ​អាច​ក្លាយជា​ការ​ពិត​ឆាប់​ៗ ឬ យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​អ្នក​នាង​ថា អ្នក​នាង និង​ស្វាមី ខាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ ជា​លក្ខណៈ​ជា​កូន​ជា​ចៅ​ប្រមាណ​ជា​យូរ​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ