ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចង់​ឲ្យ​ប្រធានបទ​«​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​»​ជា​ចលនា​អនុវត្ត​ជាក់ស្តែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​យក​ប្រធាន «​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» ធ្វើ​ជា​ចលនា​ក្នុង​ការ​អនុវត្ត​សកម្មភាព​ជាក់ស្តែង ។ ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​១៥៦​ឆ្នាំ​នៃ​ទិវា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​យក​ប្រធាន «​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» ធ្វើ​ជា​ចលនា​ក្នុង​ការ​អនុវត្ត​សកម្មភាព​ជាក់ស្តែង ។ ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​១៥៦​ឆ្នាំ​នៃ​ទិវា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ប្រធានបទ​« ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» គឺជា​ប្រធានបទ​ដែល​ឆ្លើយ​តប​ទៅ​គ្រប់​មនុស្ស ហើយ​ទាក់ទង​ទៅ​នឹង​មនុស្ស​ពីរ​ផ្នែក​គឺ​១-​ទាក់ទង និង​អ្នក​ផ្តល់​ជំនួស និង​២-​អ្នក​ដែល​ទទួល​បាន​ផល​ពី​ការ​ផ្តល់​ជំនួយ​ពី​កាកបាទក្រហមកម្ពុជា ។

សម្តេច​បាន​បន្ត​ថា សិល្បៈ ឬ​វប្បធម៌​នៃ​ការ​ចែក​រំ​លែង​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​យើង ប្រសិនបើ​គ្មាន​ការ​សិល្បៈ និង​វប្បធម៌​ចែករំលែក​នោះ​ទេ យើង​នឹង​អាច​ជួប​ការ​លំបាក ។ ត្រង់ ចំណុច​នេះ​យើង​គួ​សង្កេត​មើល ។ សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​ចង់​ឲ្យ​ប្រធានបទ​«​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» ក្លាយទៅជា​ចលនា​ក្លាយជា​សកម្មភាព​អនុវត្ត​ជាក់ស្តែង និង​ក្លាយជា​ចលនា​របស់​ជាតិ​ទាំងមូល ។ ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​មិនមែន ស្ថិត​នៅ​លើ​ក្រដាស​នោះ ក៏​ប៉ុន្តែ​ត្រូវធ្វើ​ជា​សកម្មភាព​ជាក់ស្តែង ហើយ​ត្រូវ​ក្លាយជា​ចលនា​តាំងពី​ថ្នាក់​កំពូល​រហូត​ដល់​ប្រជាជន​ធម្មតា​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​សម្តែង​ក្តី​សង្ឃឹមថា​ប្រជាពលរដ្ឋ​និង​ថ្នាក់ដឹកនាំ​ចាំ​ចាប់ពី​ថ្នាក់​កំពូល​អាច​ធ្វើ​បាន​ចំពោះ​ទ្រឹស្តី​«​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​»​ជាមួយ​សកម្មភាព​មនុស្សធម៌​មួយ​នេះ ។ សម្តេច​បាន​អះអាង​ថា​ទ្រឹស្តី​មួយ​នេះ​នឹង​ជួយ​ឲ្យ​សង្គម​មាន​សុខដុមរ​នា​សម្រាប់​ប្រជាជាតិ​ផង​ដែរ និង​សម្រាប់​អ្នកមាន​លទ្ធភាព និង​អ្នក​មិន​មាន​លទ្ធភាព ដើម្បី​ឆ្លើយ​តប​ជាមួយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ផ្នែក​មនុស្សធម៌​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ