ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​ម្នាក់​អាយុ​៣៩​ឆ្នាំ​ប៉ុណ្ណោះ… តែ​​កូន​វិញ​មិនធម្ម​តាទេ

4 ឆ្នាំ មុន

ស្ត្រី​ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​អាយុ​៣៩​ឆ្នាំ​ម្នាក់​មានកូន​៤៤​នាក់ ក្រោយ​ពី​រៀប​ការ​នៅ​អាយុ​១២​ឆ្នាំ ។ បច្ចុប្បន្ន​កូន​ស្លាប់​ចំនួន​៦​នាក់ ដូច្នេះ​ត្រូវ​ចិញ្ចឹម​បីបាច់​៣៨​នាក់​តែ​ម្នាក់ឯង​ព្រោះ​ប្ដី​មាន​ប្រពន្ធ​ថ្មី ។ «Mail Online» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​ខ្សែជីវិត​របស់​ស្ត្រី​ឈ្មោះ​រី​មី​រី​យ៉ា​ម…

ស្ត្រី​ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​អាយុ​៣៩​ឆ្នាំ​ម្នាក់​មានកូន​៤៤​នាក់ ក្រោយ​ពី​រៀប​ការ​នៅ​អាយុ​១២​ឆ្នាំ ។ បច្ចុប្បន្ន​កូន​ស្លាប់​ចំនួន​៦​នាក់ ដូច្នេះ​ត្រូវ​ចិញ្ចឹម​បីបាច់​៣៨​នាក់​តែ​ម្នាក់ឯង​ព្រោះ​ប្ដី​មាន​ប្រពន្ធ​ថ្មី ។

«Mail Online» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​ខ្សែជីវិត​របស់​ស្ត្រី​ឈ្មោះ​រី​មី​រី​យ៉ា​ម ណា​បា​តាន​ហ្ស៊ី (Miriam Nabatanzi) ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​អាយុ​៣៩​ឆ្នាំ ទទួល​បន្ទុក​ចិញ្ចឹម​កូន​ដល់​ទៅ​៣៨​នាក់ ដោយ​ពួក​គេ​ទាំងអស់​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​តូច​ចំនួន​៤​ខ្នង​នៅ​ជាយក្រុង​កំ​ប៉ា​ឡា ។

រី​មី​រី​យ៉ា​ម ណា​បា​តាន​ហ្ស៊ី រៀបរាប់​ថា​តាំងពី​រៀប​ការ​ក្នុង​អាយុ​១២​ឆ្នាំ​នាង​ចាប់ផ្ដើម​មានកូន​ភ្លោះ​២​នាក់​លើក​ដំបូង ។ រៀប​ការ​បាន​១​ឆ្នាំ នាង​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។ គ្រូពេទ្យ​បាន​បញ្ជាក់​ថា​នាង​មាន​ស្បូន​ធំ​ជាង​មនុស្ស​ទូទៅ​ថែម​ទាំង​មិន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ពន្យារកំណើត​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព។

ចាប់តាំងពី​ពេល​នោះ​មក​រូប​នាង​មានកូន​ជា​បន្តបន្ទាប់ ។ នាង​មានកូន​ភ្លោះ​២​ចំនួន​៦​លើក​សម្រាល​បាន​១២​នាក់ កូនភ្លោះ​៣​ចំនួន​៤​លើក​មានកូន​សរុប​១២​នាក់ និង​សម្រាល​កូនភ្លោះ​៤​ចំនួន​៥​លើក​មានកូន​២០​នាក់ ។ សរុប​មានកូន​៤៤​នាក់ ប៉ុន្តែ​៦​នាក់​ស្លាប់ នៅ​សល់​៣៨​នាក់ ខណៈ​ពេល​កូនប្រុស​ច្បង​មាន​អាយុ​២៣​ឆ្នាំ ។

បច្ចុប្បន្ន​រី​មី​រី​យ៉ា​ម ណា​បា​តាន​ហ្ស៊ី ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង ព្រោះ​ប្ដី​ទៅ​រៀប​ការ​ប្រពន្ធ​ថ្មី​កាល​ពី​៣​ឆ្នាំ​មុន ។ នាង​ស៊ីឈ្នួល​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង​មាន​ទាំង​ធ្វើការ​ក្នុង​ចំការ​កាហ្វេ ស៊ី​ឈ្នួល​ធ្វើ​សក់ រើស​អេ​ត​ចាយ​លក់ និង​បម្រើ​ការងារ​គ្រប់យ៉ាង​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ