ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ខ្លាំង ! ធនាគារអភិវឌ្ឍន៍អាស៊ី​គ្រោង​ចាយ​៥​ប៊ី​លាន​ដុល្លារ​បោសសម្អាត​សមុទ្រ

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី៤ ​ឧសភា កន្លង​មក​ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ចាប់ផ្តើម​គម្រោង​តម្លៃ​៥​ប៊ី​លាន​ដុល្លារ​ដើម្បី​សម្អាត​សមុទ្រ​សម្រាប់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​…

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី៤ ​ឧសភា កន្លង​មក​ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ចាប់ផ្តើម​គម្រោង​តម្លៃ​៥​ប៊ី​លាន​ដុល្លារ​ដើម្បី​សម្អាត​សមុទ្រ​សម្រាប់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ។

គម្រោង​សម្រាប់​សុខភាព​សមុទ្រ និង​សេដ្ឋកិច្ច​សមុទ្រ​ចិ​រ​ភាព​នឹង​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​សម្រាប់​គម្រោង​សុខភាព​សមុទ្រ និង​សេដ្ឋកិច្ច​សមុទ្រ​មក​ស្មើ​៥​ប៊ី​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ ២០១៩ ដល់​២០២៤​។

លោក Bambang Susantono ដែល​ជា​អនុប្រធាន​គ្រប់គ្រង​ចំណេះដឹង​និង​ការ​អភិវឌ្ឍន៍​ចិ​រ​ភាព​បាន​និយាយ​ថា «​បម្រែបម្រួល​បរិយាកាស ការ​នេសាទ​ដោយ​មិន​មាន​ចិ​រ​ភាព កំណើន​ការ​អភិវឌ្ឍន៍​តាម​ឆ្នេរសមុទ្រ​ដែល​មិន​ត្រូវ​បាន​គ្រប់គ្រង​ល្អ និង​កង្វក់​បរិស្ថាន​កំពុង​តែ​ផ្តល់​ការ​គម្រាមកំហែង​មិន​ត្រឹមតែ​ដល់​សមុទ្រ​យើង​ទេ តែ​ដល់​ភាព​រុងរឿង​និង​ចិ​រ​ភាព​នៃ​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់​យើង​ទៀត​»​។

ក្រោម​គម្រោង​នេះ ធនាគារ​ខាងលើ​នឹង​ចាប់ផ្តើម​ការ​ផ្តួចផ្តើម​ផ្តល់​ហិរញ្ញវត្ថុ​សមុទ្រ​ដើម្បី​បង្កើន​ឱកាស​សម្រាប់​វិស័យ​ឯកជន​ដើម្បី​វិនិយោគ​លើ​គម្រោង​ដូច​ជា​ទេសចរណ៍​មាន​ច​រិ​ភាព និង​នេសាទ​ជាដើម​ ។ ការ​ផ្តួចផ្តើម​នេះ​នឹង​ផ្តល់​ជា​ជំនួយ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី ADB និង​ម្ចាស់​អំណោយ​ដទៃ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ផ្នែក​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​នៃ​គម្រោង​ទាំងនោះ​។

លោក Bruce Dunn ដែល​ជានា​យក​ផ្នែក​អភិវឌ្ឍន៍​មាន​ចិ​រ​ភាព និង​បម្រែបម្រួល​បរិយាកាស​នៅ ADB បាន​និយាយ​ថា «​បញ្ហា​មួយ​ដែល​ពួក​យ​លង​កំពុង​ជួប​ប្រទះ​គឺ​កង្វះ​ការ​វិនិយោគ​មាន​ច​រិ​ភាព​លើ​សេដ្ឋកិច្ច​សមុទ្រ​។ ការ​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​សមុទ្រ​មាន​គោលបំណង​ប្រមូល​ថវិកា​ពី​ប្រភព​ខុស​ៗ​គ្នា​ដែល​រួម​មាន ADB ផង​ដែរ និង​សហការ​ជាមួយនឹង​វិស័យ​ឯកជន​ដើម្បី​អាច​បង្កើន​ការ​វិនិយោគ​យើង​បាន​»​។

លោក​បាន​បន្ថែម​ថា ADB បាន​វិនិយោគ​ប្រមាណ​២​ប៊ី​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​នឹង​កង្វក់​សមុទ្រ​ហើយ​។ គម្រោង​ខាងលើ​មាន​គោលដៅ​បង្កើន​ដំណើរការ​ក្នុង​រយៈពេល​៦​ឆ្នាំ​ទៀត​។ ADB នឹង​លើកតម្កើង​កម្មវិធី​សហ​ប្រតិបត្តិ​បច្ចុប្បន្ន​របស់​ពូក​គេ​ដូច​ជា​គម្រោង​ព្យាបាល​ទឹកជា​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ