លោក ប្រេ៊ត ភីត តារាសម្តែងមួយរូបបានប្រកាសថាក្នុងអំឡុងខែមិថុនា នេះគេមិនបំពេញការងារអ្វីទាំងអស់ ព្រោះចង់មានពេលវេលានៅជាមួយកូនៗទាំង៦នាក់ និងជាផ្នែកមួយលើការផ្ដល់ពេលដែលមិនបាននៅជាមួយពួកគេ ។
របាយការណ៍បញ្ជាក់ថា លោក ភីត មានពេលវេលាច្រើនក្នុងអំឡុងពេលភាពយន្ត«WORLD WAR C» មិនទាន់បានដំណើរការ គេមិនទទួលការងារផ្សេង និងមានពេលវេលានៅជាមួយ កូនៗ ។ គេនឹងប្រើឱកាសនេះបង្កើតសម្ព័ន្ធភាពដ៏ល្អជាមួយកូនម៉ាដុក (Maddox) និងប៉ាស់ (Pax) រួមទាំងចង់ឲ្យពួកគេចាប់អារម្មណ៍លើកីឡា ។
«Radar» បានបង្ហើបឲ្យដឹងពីភាពតានតឹងរវាងអតីតគូស្នេហ៍អេនចេលីណា ជោលី កាន់តែអាក្រក់ ធ្វើឲ្យខ្លួនគ្មានឱកាសបានថតរូបជាមួយកូនៗ នៅទីសាធារណៈជាង៩០០ថ្ងៃ ប៉ុន្តែក្នុងឱកាសដែលគេមានពេលទំនេរ និងការលែងលះបានបញ្ចប់ក៏តាំងចិត្តបង្កើតសម្ព័ន្ធភាពយ៉ាងពេញលេញជាមួយកូន ៕
ចែករំលែកព័តមាននេះ