ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោកៈ​កម្ពុជា​នឹង​ខាតបង់​៦០០​លាន​ក្នុង​មួយ​ឆ្នាំ​បើ​បាត់ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​អាច​នឹង​ខាតបង់​ទឹកប្រាក់​ប្រមាណ​ពី​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ជាង​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ បើសិនជា​សហភាព​អឺរ៉ុប​សម្រេច​ដក​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​ពី​កម្ពុជា ។ នេះ គឺជា​ការ​វាយតម្លៃ​របស់​ធនាគារពិភពលោក​នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​នៅ​ថ្ងៃ​ច​ន្ទ័​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ ។ ការ​វាយតម្លៃ​នេះ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ពិនិត្យ​មើល​លទ្ធភាព​ដកហូត​ពន្ធ​អនុគ្រោះ​អ្វី​ៗ​ទាំងអស់​លើកលែងតែ​អាវុធ​ដែល​ហៅ​កាត់​ថា…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​អាច​នឹង​ខាតបង់​ទឹកប្រាក់​ប្រមាណ​ពី​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ជាង​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ បើសិនជា​សហភាព​អឺរ៉ុប​សម្រេច​ដក​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​ពី​កម្ពុជា ។ នេះ គឺជា​ការ​វាយតម្លៃ​របស់​ធនាគារពិភពលោក​នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​នៅ​ថ្ងៃ​ច​ន្ទ័​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ ។ ការ​វាយតម្លៃ​នេះ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ពិនិត្យ​មើល​លទ្ធភាព​ដកហូត​ពន្ធ​អនុគ្រោះ​អ្វី​ៗ​ទាំងអស់​លើកលែងតែ​អាវុធ​ដែល​ហៅ​កាត់​ថា EBA ។

នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចេញផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ធនាគារពិភពលោក​បានអោយ​ដឹង​ថា បើសិនជា​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ដក​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​អាច​នឹង​ធ្លាក់​ចុះ​យ៉ាងតិច​បំផុត​៥១៣​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ខ្ពស់​បំផុត​ត្រឹម​៦៥៤​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​នឹង​ត្រូវ​ខាតបង់​ប្រមាណ​៣២០​លាន​ដុល្លារ​អា​មេ​រិ​ក ព្រោះ​បច្ចុប្បន្ន​ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​ទំហំ​ច្រើន​ជាង​សម្រាប់​ទីផ្សារ​អឺរ៉ុប ។

លោក​លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ «​យើង​មិនដឹង​ថា តើ EBA នឹង​ត្រូវ​ដក​ពី​កម្ពុជា​ឬ​អត់​នោះ​ទេ តែ​បើសិនជា​EBA ហ្នឹង​ត្រូវ​ដក​ពី​កម្ពុជា​វា​នឹង​ជះ​ឥទ្ធិពល​មក​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា ។ ក្នុង​ន័យ​នេះ មាន​ន័យ​ថា កម្ពុជា​នឹង​បាត់បង់​តម្លៃ​នាំ​ចេញ​ប្រមាណ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​» ។ លោក​បន្ថែម​ថា​«​បើសិនជា​យើង​បាត់បង់ EBA យើង​នឹង​ត្រូវ​បង់​ពន្ធគយ​១២​ភាគរយ ហើយ​នៅ​ពេល​យើង​ត្រូវ​បង់​ពន្ធគយ​តម្លៃ​ផលិតផល​យើង​នឹង​ត្រូវ​កើន ។

នៅ​ពេល​ដែល​ផលិតផល​ត្រូវ​បង់ពន្ធ​១២​ភាគរយ​នោះ​នឹង​ធ្វើ​អោយ​តម្លៃ​លក់រាយ​ត្រូវ​កើនឡើង និង​មាន​តម្លៃ​ថ្លៃ​ជាង​ទំនិញ​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​បណ្ដាល​អោយ​អ្នកទិញ​ត្រូវ​ធ្លាក់​ចុះ ដូច្នេះ​ហើយ​ទើប​ការ​ប៉ាន់ស្មាន​ចំពោះ​ការ​បាត់បង់​ប្រមាណ​៦០០​លាន​ដុល្លារ​នេះឯង​» ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​រដ្ឋាភិបាល​បាន​រៀ​ចំ​យុទ្ធសាស្ត្រ​ហើយ ដើម្បី​ប្រឈម​នឹង​ការ​ខាតបង់ ។ ចំណែក​ប្រទេស​ចិន​ក៏​បាន​សន្យា​ជួយ​កម្ពុជា​ផង​ដែរ​ក្នុង​រឿង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ