ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ថ្មី​សន្លាង​មួយទៀត គឺ​ឧបករណ៍​សម្រាប់​ស្រូប​យក​សំណើម​ជាតិ​ទឹក​ពី​បរិយាកាស ឬ​ទឹកសន្សើម

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រដូវប្រាំង​បាន​អូស​បន្លាយ​រយៈពេល​វែង បង្ក​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការ​ប្រើ​ទឹក​ប្រចាំ​ថ្ងៃ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ព្រមទាំង​ផូស៊ីល​ផង​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ​មន្ទីរ​បរិស្ថាន​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ រដូវប្រាំង​បាន​អូស​បន្លាយ​រយៈពេល​វែង បង្ក​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ការ​ប្រើ​ទឹក​ប្រចាំ​ថ្ងៃ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ព្រមទាំង​ផូស៊ីល​ផង​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ​មន្ទីរ​បរិស្ថាន​ខេត្ត ក៏​បាន​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មី​សន្លាង មួយទៀត គឺ​ឧបករណ៍​សម្រាប់​ស្រូប​យក​សំណើម​ជាតិ​ទឹក​ពី​បរិយាកាស ឬ​ទឹកសន្សើម ដើម្បី​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់ នៅ​គ្រា​ដែល​រដូវក្ដៅ​បាន​ឈាន​ចូល​មក​ដល់ ។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​ជា​ឧបករណ៍​ថ្មី សន្លាង​មួយទៀត ដែល​ជា​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ស្រូប​យក​សំណើម​ជាតិ​ទឹក​ពី​បរិយាកាស ទុក​សម្រាប់​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រើប្រាស់ ។ លោក​ថ្លែង​ថា «​ឧបករណ៍​នេះ​អាច​ស្រូប​យក​សំណើម​ជាតិ​ទឹក ពី​បរិយាកាស​បាន​ប្រមាណ​ជា​២០​លី​ត្រ​ក្នុង​១​ថ្ងៃ​» ។ លោក​បញ្ជាក់​ថា ឧបករណ៍​នេះ គឺជា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​អង្គការ WWF ដែល​ជា​អង្គការ​ដៃគូ ហើយ​ការ​ស្រូប​យកជាតិ​ទឹក​ពី​បរិយាកាស ឬ​ទឹកសន្សើម​នេះ គឺ​អ្នកជំនាញ​ដែល​រៀបចំ​ដំឡើង​បាន និង​កំពុង​យក​ទឹក​ដែល​ស្រូប​យក​បាន ទៅ​វិភាគ​សិន ដោយ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឡើយ ។

ទន្ទឹម​គ្នា​នេះ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ WWF ត្រៀម​ដឹក​ទឹក​ដោយ​ប្រើ​ស៊ីទែន យក​ទៅ​បង្ហូរ​ចូល​ទៅ​ក្នុង​ថ្លុក​ត្រពាំង​ទឹក​ច្រប់​មួយ​ចំនួន នៅ​ក្នុង​ព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ជាទី​ដែល​សត្វព្រៃ​ចូល​ចិត្ត​មក​ផឹក​ជា​ប្រចាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ