ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​យុវជន​កម្ពុជា​ជួយ​ដល់​ស្ត្រី​ក្រីក្រ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​យុវជន​កម្ពុជា (​ក​១៥៧ ) សាខា​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​យុវជន​កម្ពុជា (​ក​១៥៧ ) សាខា​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក​សុខ ដែន ប្រធាន​ចលនា​យុវជន សាខា​ខេត្តបាត់ដំបង ប្រគល់​ផ្ទះ​មួយ​ខ្នង​៤​គុណ​៥ សង់​អំពី​ថ្ម​ក្រោម​ប្រក់​ស័ង្កសី ដែល​ជា​អំណោយ​របស់​ក្រុមការងារ​យុវជន​កម្ពុជា (​ក​១៥៧ ) សាខា​ខេត្តបាត់ដំបង សរុប​ជា​ទឹកប្រាក់​ចំនួន (​មួយ​ពាន់​ពី​រយ​ដុល្លារ ) ១២០០​ដុល្លារ និង​ឧបត្ថម្ភ អង្ករ​៥០​គីឡូ មី​២​កេះ ទឹកត្រី​១​យួ ទឹកស៊ីអ៊ីវ​១​យួ ត្រីខ​១​ឡូ ប៊ី​ចេ​ង​១​គីឡូ ស្កសរ​១​គីឡូ អំបិល​១​គីឡូ ទឹក​សុទ្ធ​១​យួ ថវិកា​៣០០០០០​រៀល (​សាមសិប​ម៉ឺន​រៀល ) ។

អំណោយ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​រួម​មាន អង្ករ​២៥​គីឡូ ទឹក​សុទ្ធ​១​យួ មី​២​កេះ ថវិកា​២០០០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) ជូន​ប្រជាពលរដ្ឋ​ឈ្មោះ ទន់ ស្រី​ថា អាយុ​៤០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ក្រោម​អធិបតីភាព​ឯកឧត្តម​ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ឯកឧត្តម​សុខ គង់ ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​លោក​អភិបាលស្រុក​កំ​រៀង រួម​ទាំង​កម្លាំងប្រដាប់អាវុធ ស្រុក​កំ​រៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ