ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ស្ទោង​៖ អង្គ​បោះ​ឆ្នោត​របស់ CPP ក្នុង​តំណែង​៨៨ រូប មាន​សិទ្ធិ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណ្ណត្តិ​ទី​៣

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចុះ​ជួយ​ស្រុក​ស្ទោង​បាន​អំពាវនាវ​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្នុង​តំណែង​ទាំង​៨៨​រូប​ក្នុង​គណបក្ស​ប្រជាជន​ក្នុងស្រុក​ស្ទោង​ឲ្យ​បន្ត​និង​ពង្រឹង​សាមគ្គីភាព​ការពារ​និង​ថែរក្សា​ការ​សុខ​សន្តិភាព​និង​សមិទ្ធផល​ដែល​មាន​ឲ្យ​បាន​គង់វង្ស​។ នេះ​ជា​ការ​អំពាវនាវ​របស់ ឯកឧត្ដម ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​ឯកឧត្ដម​ជួប​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ថិត​ក្នុង​តំណែង​ក្នុងស្រុក​ស្ទោង​កាលពី​រសៀល​ថ្ងៃ​ទី​៣​ឧសភា​ឆ្នាំ​២០១៩​ខណៈ​ដែល​ពួក​គាត់​មក​បាន​ជួបជុំ​គ្នា​ដើម្បី​ស្វែង​យល់​លើ​ខ្លឹមសារ​សម្រាប់​យុទ្ធនាការ​ឃោសនា​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង…

ខេត្តកំពង់ធំ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចុះ​ជួយ​ស្រុក​ស្ទោង​បាន​អំពាវនាវ​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្នុង​តំណែង​ទាំង​៨៨​រូប​ក្នុង​គណបក្ស​ប្រជាជន​ក្នុងស្រុក​ស្ទោង​ឲ្យ​បន្ត​និង​ពង្រឹង​សាមគ្គីភាព​ការពារ​និង​ថែរក្សា​ការ​សុខ​សន្តិភាព​និង​សមិទ្ធផល​ដែល​មាន​ឲ្យ​បាន​គង់វង្ស​។

នេះ​ជា​ការ​អំពាវនាវ​របស់ ឯកឧត្ដម ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​ឯកឧត្ដម​ជួប​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ថិត​ក្នុង​តំណែង​ក្នុងស្រុក​ស្ទោង​កាលពី​រសៀល​ថ្ងៃ​ទី​៣​ឧសភា​ឆ្នាំ​២០១៩​ខណៈ​ដែល​ពួក​គាត់​មក​បាន​ជួបជុំ​គ្នា​ដើម្បី​ស្វែង​យល់​លើ​ខ្លឹមសារ​សម្រាប់​យុទ្ធនាការ​ឃោសនា​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង និង​ស្រុក​អាណ្ណត្តិ​ទី​៣​និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​។ ទន្ទឹម​នឹង​នេះ​ឯកឧត្ដម ជា ចាន់​តូ នូវ​បាន​ជម្រុញ​ឲ្យ​សមាជិក​ឃុំ​ក្នុង​តំណែង​ទាំងអស់​បន្ត​ប្រព្រឹត្តិ​តែ​ពើ​ល្អ និង​ការ​បន្ត​ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។

ជាមួយ​នេះ​ដែរ​ក៏​ត្រូវ​ស្នើ​ឲ្យ​មន្ត្រីឃុំ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ស្វែង​យល់​ពី​តម្រូវការ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​។​ហើយ​អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​មុខ​ទៀត​នោះ​គឺ​ត្រូវធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ការពារ​រាល់​សមិទ្ធផល​ដែល​មាន​ឲ្យ​បាន​គង់វង្ស​ដើម្បី​វឌ្ឍនភាព​សង្គម​និង​ឲ្យ​ប្រទេស​ជាតិ​មាន​កាន់តែ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​សម្បូរ​រុងរឿង​ថែម​ទៀត​ដើម្បី​ឲ្យ​កា​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុខ​ដម​រម្យ​នា​ក្នុង​សុខ​សន្តិភាព ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្ដម ជា ចាន់​តូ បាន​បញ្ជាក់​ដែរ​ថា ទោះបី​ថា​ជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង និង​ស្រុក​ជា​ការ​បោះ​ឆ្នោត​អ​សកល​និង​មាន​ចំនួន​គណបក្ស​ចូលរួម​តិចតួច​យ៉ាង​ក៏​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ត្រូវការ​ជោគជ័យ​ជា​និច្ច​ដើម្បី​បន្ត​ពង្រឹង​ការ​ដឹកនាំ​ប្រទេស​និង​បម្រើប្រជាជន​បន្ត​ទៀត​តាម​គោលនយោបាយ​គណបក្ស​។

ដូចនេះ​ដើម្បី​ដ​ណ្ដើ​រ​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​សមាជិក​គ្រប់​ៗ​រូប​ត្រូវ​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​តាម​គោលនយោបាយ​និង​ការ​ណែនាំ​របស់​គណបក្ស​ក្នុង​ត្រូវ​គោរព​ឲ្យ​ដាច់ខាត​តាន​ការ​ណែនាំ​របស់ ​គ.ជ.​ប​ ។ ​ហើយ​កត្តា​សាមគ្គីភាព​នៅ​តែ​ជា​ប្រភព​ថាមពល​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​ការ​ឈាន​ទៅ​ដណ្ដើម​ប្រៀប​ខ្លាំង​ប្រៀប​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណ្ណត្តិ​ទី​៣​ឆ្នាំ​២០១៩​នេះ ។

សូម​បញ្ជាក់​ជូន​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង និង​ស្រុក​អាណ្ណត្តិ​ទី​៣​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ហើយ​សម្រាប់​យុទ្ធនា​ឃោសនា​វិញ​នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ