ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្វះខាត​៣​គ្រួសារ​ទទួល​បាន​ផ្ទះ​ថ្មី​ជា​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ ប៊ុ​ន រ៉ា​នី ហ៊ុន សែន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​ក​ពង់​ធំ ៖ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បាន​ប្រគល់​ផ្ទះ​ថ្មី​ចំនួន​៣​ខ្នង​ជូន​ដល់​គ្រួសារ​ខ្វះខាត​ចំនួន​៣​គ្រួសារ​រស់នៅ​ឃុំ​ត្បូង​ក្រពើ និង​ឃុំ​ជ្រាប​ស្ថិត​ក្នុងស្រុក​ស​ន្ទុ​ក ខេត្ត​ក​ពង់​ធំ​។ ផ្ទះ​ថ្មី​ទាំង​៣​ខ្នង​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លារ​ប្រកបដោយ​ទឹកចិត្ត​ព្រហ្មវិហារ​ធ៌​ម​ពោរពេញ​ដោយ​ក្ដី​អាណិត​ស្រឡាញ់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ ប៊ុ​ន…

ខេត្ត​ក​ពង់​ធំ ៖ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បាន​ប្រគល់​ផ្ទះ​ថ្មី​ចំនួន​៣​ខ្នង​ជូន​ដល់​គ្រួសារ​ខ្វះខាត​ចំនួន​៣​គ្រួសារ​រស់នៅ​ឃុំ​ត្បូង​ក្រពើ និង​ឃុំ​ជ្រាប​ស្ថិត​ក្នុងស្រុក​ស​ន្ទុ​ក ខេត្ត​ក​ពង់​ធំ​។

ផ្ទះ​ថ្មី​ទាំង​៣​ខ្នង​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លារ​ប្រកបដោយ​ទឹកចិត្ត​ព្រហ្មវិហារ​ធ៌​ម​ពោរពេញ​ដោយ​ក្ដី​អាណិត​ស្រឡាញ់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​នេះ​ត្រូវ​បាន​លោក​ជំទាវ ខៀវ​ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​ប្រគល់​ជូន​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៩ ។ ផ្ទះ​ថ្មី​ទាំង​៣​ខ្នង​នេះ​សាងសង់​ដោយ​ក្រុមការងារ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ជំទាវ​ខៀវ​ស៊ី​ណា សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ។

លោក​ជំទាវ ខៀវ​ស៊ី​ណា ជា ចាន់​តូ បាន​បញ្ជាក់​ថា ទោះបី​ស្ថិត​ក្នុង​កាលៈ​ទសៈណា​ក៏​ដោយ​សម្ដេច​ទាំង​២​ពិសេស​កាកបាទក្រហមកម្ពុជា​ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ប្រធាន​នោះ​លោក​តែងតែ​គិតគូរ និង​ជួយ​ដោះស្រាយ​ដល់​ការ​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​និច្ច​ដោយ​ផ្ទាល់​និង​តាម​រយៈ​ក្រុមការងារ ។

លោក​ជំទាវ​បាន​បញ្ជាក់​ដែរ​ថា ដើម​រំដោះខ្លួន​ចេញពី​ការ​ខ្វះខាត​បាន​លុះត្រា​ណា​បងប្អូន​មានការ​តស៊ូ​និង​ខិតខំ​ផ្ទាល់​ពី​ខ្លួន​យើង​ម្នាក់​ៗ​តាម​រយៈ​ការ​ចិញ្ចឹមសត្វ បង្កបង្កើន​ផល​និង​ការ​ប្រកប​មុខរបរ​បន្ថែម​ក្រៅពី​ធ្វើស្រែ​ចម្ការ ។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ខៀវ ស៊ី​ណា បាន​អំ​នាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ផ​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​ផង​ដែរ​ព្រោះ​រដូវ​នេះ​ជា​រដូវក្ដៅ​ងាយ​រង​ឆ្លង​ជម្ងឺ​ផ្សេង ៗ​ពិសេស​បញ្ហា​រាក​រុះ ។ ពោល​ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​គឺ​ទទួលទាន​ទឹក​ស្អាត​និង​ដាំ​ពុះ ។

លោក​ជំទាវ​បាន​បន្ត​ទៀត​ថា គ្រប់​កាលៈទេសៈ​ថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន​តែងតែ​ចុះ​ជួយ​ដោះស្រាយ​ការ​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​យើង​នៅ​ទូ​ទាំង​ប្រទេស​ដោយ​ចាត់​ទុក​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺជា​ទុក្ខ​លំបាក​របស់​ថ្នាក់ដឹកនាំ​គ្រប់​ៗ​រូប​ដែល​ត្រូវ​តែ​មានការ​គាំពារ​យកចិត្តទុកដាក់ និង​ជួយ​ឧបត្ថម្ភ​ឲ្យ​ទាន់​ពេលវេលា ។ ដូចនេះ​បងប្អូន​ត្រូវ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ក្នុង​នោះ​រួម​ទាំង​កាកបាទក្រហមកម្ពុជា​ផង​គឺ​គ្មាន​ថ្ងៃ​ណា​បំភ្លេច​និង​បោះបង់​បងប្អូន​ចោល​នោះ​ឡើយ ។

ដើម្បី​ជា​ចំណងដៃ​ក្នុង​ថ្ងៃ​ទទួល​បាន​ផ្ទះ​ថ្មី​នេះ​ដែរ​តាម​រយៈ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ផ្ដល់​ជូន​នូវ​សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​គ្រួសារ​ដែល​ទទួល​បាន​ផ្ទះ​ថ្មី​ទាំង​៣​គ្រួសារ​ក្នុង​នោះ​លោក​ជំទាវ និង​ក្រុមការងារ​ផ្ដល់​ថវិកា​ចំនួន​១​លាន​រៀល​ដើម្បី​ដល់​គ្រួសារ​មួយ​ដែល​ជំពាក់​ថ្លៃ​ដី​គេ​នៅ​ឃុំ​ត្បូង​ក្រពើ​នោះ​ផង​ដែរ ។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​លោក​ជំទាវ​ក៏​បាន​នាំ​យក​បច្ច័យ​ជាង​៣​លាន​រៀល ភេ​ស​ជ្ជះ គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​មុខ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​អាស្រម​ដែល​ស្ថិត​នៅ​តំបន់​សែន​អភិវឌ្ឍន៍​១​ក្នុង​ឃុំ​ទីពោ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ