ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ស្នៀត​នៅ​តែ​បន្ត​ដាំ​ឱ​ឡឹ​ក ដោយសារ​ហាងឆេង​ល្អ

4 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ ជា​ទូទៅ កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​ឪឡឹក​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង​តែងតែ​និយម​ដាំ​ដំណាំ​ឱ​ឡឹ​ក ចាប់ពី​ខែវិច្ឆិការ រហូត​ដល់​ខែមេសា ព្រោះ​នៅ​ចន្លោះ​ពេល​ប៉ុន្មាន​ខែ​នេះ​មាន​អាកាសធាតុ​ល្អ​និង​អំណោយផល​ដល់​ដំណាំ​ឪឡឹក ហើយ​អំឡុង​ខែ​នេះ ផ្លែ​ឪឡឹក​នៅ​លើ​ទីផ្សារ ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ​។…

ព្រៃវែង ៖ ជា​ទូទៅ កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​ឪឡឹក​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង​តែងតែ​និយម​ដាំ​ដំណាំ​ឱ​ឡឹ​ក ចាប់ពី​ខែវិច្ឆិការ រហូត​ដល់​ខែមេសា ព្រោះ​នៅ​ចន្លោះ​ពេល​ប៉ុន្មាន​ខែ​នេះ​មាន​អាកាសធាតុ​ល្អ​និង​អំណោយផល​ដល់​ដំណាំ​ឪឡឹក ហើយ​អំឡុង​ខែ​នេះ ផ្លែ​ឪឡឹក​នៅ​លើ​ទីផ្សារ ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ​។ ប៉ុន្តែ​នៅ​ចុង​ខែមេសា​នេះ​កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ត្រ​បាំង​ច្រឹះ ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង បែរជា​នាំ​គ្នា​បន្ត​ដាំ​ឪឡឹក​តទៅ​ទៀត ដោយ​រំពឹង​ថា និង​ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​តម្លៃនៅលើទីផ្សារ នៅ​តែ​បាន​ថ្លៃ​ខ្ពស់​ដដែល​។

លោក ហា​យ ហ៊ាន អាយុ​៥៩​ឆ្នាំ ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ទាំងនោះ បាន​រៀបរាប់​ទាំង​ទឹកមុខ​ញញឹម​ញ​ញ៉ែ​ម ពោរពេញ​ដោយ​ក្តី​សង្ឃឹមថា ឪឡឹក​ដែល​ពួក​គាត់​ដាំ បាន​ប្រមូល​ផល​ម្តង​រួច​ទៅ​ហើយ ហើយ​នៅ​ពេល​នេះ ពួក​គាត់​បាន​ចាប់ផ្តើម​ដាក់​ដាំ​ម្តងទៀត ដោយសារ​ឆ្នាំ​នេះ អាកាសធាតុ​ក្តៅ មិន​ទាន់​ធ្លាក់​ភ្លៀង​ជោគ​ជាំ ទើប​ពួក​គាត់​ស​ម្រ​ច​ចិត្ត​ដាំ​ឪឡឹក​ជា​ថ្មី​ម្តងទៀត ម្យ៉ាង​ក៏​ដោយសារ ផ្លែ​ឪឡឹក​នៅ​លើ​ទីផ្សារ នៅ​តែ​មាន​ហាងឆេង​ល្អ​ផង​ដែរ​។ លោក​បន្ត​ទៀត​ថា ខ្ញុំ​បាន​ដាំ​ឪឡឹក​សារ​ជា​ថ្មី​នៅ​លើ​ផ្ទៃដី​ទំហំ​កន្លះ​ហិតា ដោយ​ចាប់ផ្តើម​ដាក់​ដាំ​នា​ដើម​ខែមេសា ឆ្នាំ​២០១៩​នេះ ដោយ​ប្រើ​ដើមទុន​សរុប​ជាង​១​លាន​រៀល ដោយ​គិត​ទាំង​ថ្លៃ​ឈ្នួល​ភ្នួ​រ​ដី ថ្លៃ​ជី​និង​ប្រេង​ជាដើម ហើយ​បើ​អាកាសធាតុ​អំណោយផល​បែប​នេះ​រហូត គាត់​រំពឹង​ថា​ឪឡឹក​របស់​គាត់​និង​ទទួល​បាន​លុយ​មក​វិញ​ចាប់ពី​៦​លាន​រៀល​ទៅ​៨​លាន​រៀល​។

គួរ​រំលឹក​ផង​ដែរ​ថា តម្លៃ​ឪឡឹក​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​សម្រាប់​ផ្លែ​ឪឡឹក​លេខ​១ មាន​តម្លៃ​៥,០០០​រៀល ឯ​លេខ​២​មាន​តម្លៃ​៤,០០០​រៀល និង​តម្លៃ​ទាប​បំផុត​ក៍មួយ​ផ្លែ​លក់​បាន​តម្លៃ​៣,៥០០​រៀល​ដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ