ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​នៅ​ក្រុង​កា​រ៉ា​កាស់

4 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ខ្លាំងក្លា​កើត​មាន​កាលពី​ថ្ងៃ​ទី​១​ឧសភា នៅ​ក្រុង​កា​រ៉ា​កាស់​រវាង​អ្នកគាំទ្រ​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO​និង​កងកម្លាំង​ប៉ូលិស ខាងក្រៅ​ការ​ប្រមូលផ្ដុំ​មនុស្ស ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​។ ការ​ប៉ះទង្គិច​គ្នា​ទាំងនោះ​កើត​មាន​ក្រោយ​ការ​ប៉ុនប៉ង​បះបោរ​ពុំ​បាន​សម្រេច របស់​កង​យោធា​១​ក្រុមប្រឆាំង​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ខ្លាំងក្លា​កើត​មាន​កាលពី​ថ្ងៃ​ទី​១​ឧសភា នៅ​ក្រុង​កា​រ៉ា​កាស់​រវាង​អ្នកគាំទ្រ​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO​និង​កងកម្លាំង​ប៉ូលិស ខាងក្រៅ​ការ​ប្រមូលផ្ដុំ​មនុស្ស ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​។ ការ​ប៉ះទង្គិច​គ្នា​ទាំងនោះ​កើត​មាន​ក្រោយ​ការ​ប៉ុនប៉ង​បះបោរ​ពុំ​បាន​សម្រេច របស់​កង​យោធា​១​ក្រុមប្រឆាំង​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​។

គប់​ដុំ​ថ្ម​និង​ដប​សាំង​ដុត ពួក​បាតុករ​ជា​ច្រើន​សិប​នាក់​ដែល​បិទមុខ បាន​ប្រឈម​មុខជា​មួយ​កងកម្លាំង​ប៉ូលិស ដែល​តបត​តាម​រយៈ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ នារី​ម្នាក់​អាយុ​២៧​ឆ្នាំ​ជា​អ្នកគាំទ្រ​លោក​GUAIDO បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង ក្នុង​ពេល​ប៉ះទង្គិច​គ្នា​។ មេដឹកនាំ​ប្រឆាំង​បាន​អំពាវនាវ នា​ថ្ងៃ​ទី​១​ឧសភា​នោះ​ឲ្យ​មាន​កូដកម្ម​ទូទៅ ហើយ​ឲ្យ​បន្ត​បាតុកម្ម​ដោយ​ទ្រង់ទ្រាយ​ធំ ក្នុង​ក្ដី​សង្ឃឹមថា​អាច​កម្ចាត់​ប្រធានាធិបតី ដែល​សន្យា​ដាក់ទោស​ពួក​ក្បត់​ជា​អ្នក​ទទួលខុសត្រូវ ក្នុង​ការ​បះបោរ​របស់​កង​យោធា​មួយ​ក្រុម​កាលពី​ថ្ងៃ​ទី​៣០​មេ​សា​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​ថ្លែង​នា​ថ្ងៃ​ទី​១​ឧសភា​ថា លោក​ប្រធានាធិបតី​ត្រាំ ត្រៀម​ប្រសិនបើ​ចាំបាច់ ធ្វើ​អន្តរាគមន៍​យោធា​អា​មេ​រិ​ក នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។

សម្រាប់​ថ្ងៃ​ទី​១​ឧសភា​ពួក​ប្រឆាំង​ជា​ច្រើន​ពាន់​នាក់ ដែល​គ្រវីទង់ជាតិ​និង​ស្រែក​បណ្ដេញ​លោក​ម៉ា​ឌូ​រ៉ូ បាន​ប្រមូលផ្ដុំ​គ្នា​តាម​ចំណុច​ប្រមាណ​ជា​១៥​កន្លែង​ក្នុង​រដ្ឋធានី​។ ទោះ​ប្រជាជន​ក្រុង​កា​រ៉ា​កាស់ចេញ​ធ្វើ​បាតុកម្ម​ច្រើន គាំទ្រ​លោក​GUAIDO តែ​នា​ថ្ងៃ​នោះ​លោក​ពុំ​សម្រេច​បំណង ក្នុង​ការ​ប្រមូលផ្ដុំ​មនុស្ស​យ៉ាងច្រើន​បំផុត​ជា​ប្រវត្តិសាស្ត្រ ប្រឆាំង​លោក​ម៉ា​ឌូ​រ៉ូ​ឡើយ​។ ក្នុង​ទីក្រុង​កា​រ៉ា​កាស់​គេ​ឃើញ​បណ្ដា​ខ្មោច​រថយន្ត​ដែល​ត្រូវ​ដុត ដែល​នោះ​ជា​សញ្ញា​នៃ​ភាព​តានតឹង​នៃ​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ខ្លាំងក្លា​។

ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១​ឧសភា ជាមួយ​សម​ភាគី​រុ​ស្សុ​ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ លោក​POMPEO​បាន​ចោទប្រកាន់​រុ​ស្សុ​ី​ថា បង្ក​អ​ស្ថេ​រ​ភាព​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ហើយ​ស្នើ​ជា​ថ្មី​ដល់​ក្រុង​មូ​ស្គូ ឲ្យ​ឈប់​គាំទ្រ​ប្រធានាធិបតី​សង្គមនិយម​លោក​ម៉ា​ឌូ​រ៉ូ​។ លោក​ឡាវ​រ៉ូ​វ​បាន​តបត​ទៅ​វិញ​ថា ការ​ជ្រៀតជ្រែក​របស់​អា​មេ​រិ​ក ចូល​កិច្ចការ​ផ្ទៃក្នុង​វេ​ណេ​ស៊ុ​យ​អេ​ឡា ជា​ការ​រំលោភ​បំពាន​ជាក់ស្ដែង​លើ​ច្បាប់​អន្តរជាតិ​និង​ថា ឥទ្ធិពល​បំផ្លិចបំផ្លាញ​នេះ​ពុំ​មែន​ទាក់ទិន​ជាមួយ​លទ្ធិប្រជាធិបតេយ្យ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ