តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា ក្រោយពីការប្រកួត Champions League កាន់តែខិតជិតដល់ទីបញ្ចប់ គ្រប់គ្នាមានការចាប់អារម្មណ៍ទៅលើភាពជាម្ចាស់ពានស្បែកជើងមាស នៅក្នុងរដូវកាលនេះ ។ គេឃើញថា អ្នកដែលស៊ុតគ្រាប់បាល់បានច្រើនជាងគេលើតារាង គឺជាកីឡាករជើងខ្លាំងប្រចាំក្លិបអ្នកមានបុណ្យ Lionel Messi ។

បើទោះបីជា Messi ស្ថិតនៅលើកំពូលតារាងក៏ដោយកីឡាករវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe គឺកំពុងតាមប្រកៀកៗ ដែលអាចនឹងកែប្រែស្ថានភាពបច្ចុប្បន្នក៏ថាបាន ។ នៅត្រឹមចុងបញ្ចប់នៃខែមុន Messi រកគ្រាប់បាល់បាន៣៤គ្រាប់ ខណៈដែល Mbappe កំពុងតាមពីក្រោយខុសគ្នា៤គ្រាប់ (បាន៣០គ្រាប់) សម្រាប់រដូវកាលនេះ ។

គេសង្កេតឃើញថា កីឡាករវ័យខុសគ្នាឆ្ងាយទាំងពីរនាក់នេះអាចនឹងប្រជែងគ្នាយ៉ាងខ្លាំង ដោយសារតែ Messi អាចនឹងត្រូវខាង Barca ឱ្យសម្រាកនៅក្នុងការប្រកួតខ្លះពេលខាងមុខ ។ សម្រាប់ Mbappe វិញនៅក្មេង ហើយ PSG អាចនឹងឱ្យទាត់ជាប់មិនឈប់ ។
គួរបញ្ជាក់ផងដែរថា Messi ធ្លាប់ឈ្នះពានស្បែកជើងមាសនេះ ចំនួន៥ដងហើយ ដែលរួមមាននៅក្នុងរដូវកាល 2017-18, 2016-17, 2012-13, 2011-12 និង 2009-10 ខណៈដែល Mbappe មិនធ្លាប់នោះទេ ។ តែគេត្រូវបានមហាជនចាត់ទុកជាអនាគតកីឡាករខ្លាំងផុតលេខ៕
ចែករំលែកព័តមាននេះ