ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយ​ប៉​ព្រិច​ភ្នែក​សោះ​ភ្លើង​ឆេះ​អស់​ផ្ទះ​២​នាក់​ប្តី​ប្រពន្ធ​គ្មាន​សល់​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្ទះ​បុគ្គលិក​របស់​អង្គការ​ជប៉ុន​២​នាក់ ប្តី​ប្រពន្ធ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​គ្មាន​សល់ មួយ​ប៉​ព្រិច​ភ្នែក សូ​ម្បី​តែ​ខោអាវ​១​កំ​ប្លេ ខណៈ​ម្ចាស់​កំពុង​ទៅ​ធ្វើការ​បាត់ ចំណែក​ប្រពន្ធ​យក​ម្តាយក្មេក​ទៅ​មើលជម្ងឺ​នៅ​ប្រទេស​ថៃ​ទុក​ឱ្យ​ម្តាយបង្កើត និង​កូន​តូច​ៗ​ចំនួន​៣​នាក់​ឱ្យ​នៅ​មើល​ចាំផ្ទះ ប៉ុន្តែ​ពុំ​មាន​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះអាក្រក់​នេះ​កើតឡើង​ទេ​គ្រាន់តែ​ពួក​គាត់​ភ័យ​ស្លន់ស្លោ​តែ​ប៉ុណ្ណោះ…

ខេត្តសៀមរាប ៖ ផ្ទះ​បុគ្គលិក​របស់​អង្គការ​ជប៉ុន​២​នាក់ ប្តី​ប្រពន្ធ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​គ្មាន​សល់ មួយ​ប៉​ព្រិច​ភ្នែក សូ​ម្បី​តែ​ខោអាវ​១​កំ​ប្លេ ខណៈ​ម្ចាស់​កំពុង​ទៅ​ធ្វើការ​បាត់ ចំណែក​ប្រពន្ធ​យក​ម្តាយក្មេក​ទៅ​មើលជម្ងឺ​នៅ​ប្រទេស​ថៃ​ទុក​ឱ្យ​ម្តាយបង្កើត និង​កូន​តូច​ៗ​ចំនួន​៣​នាក់​ឱ្យ​នៅ​មើល​ចាំផ្ទះ ប៉ុន្តែ​ពុំ​មាន​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះអាក្រក់​នេះ​កើតឡើង​ទេ​គ្រាន់តែ​ពួក​គាត់​ភ័យ​ស្លន់ស្លោ​តែ​ប៉ុណ្ណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ​ដល់​ផ្ទះ​២​ល្វែង​ខាង​មុខ​ដែល​គាត់​ឱ្យ​រស់នៅ​ក្នុង​បរិវេណ​ដី​ឡូ​តិ៍​តែ​មួយ នៅ​ពី​ខាង​មុខ​នាំ​គ្នា​ប្រ​ម៉ែ​ប្រមូល​គ្រែ ទូ ខោ អាវ និង​រថយន្ត ម៉ូតូ​ចេញពី​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន ហើយ​មិន​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១០ ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ។ បើ​តាម​សាក្សី​ប្អូនថ្លៃ​ខាង​ប្រុស​ផ្ទះ​នៅ​ខាង​មុខ​ដែល​រស់នៅ​ក្នុង​ដី​ឡូ​តិ៍​ជាមួយ​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា មុន​ពេល​កើតហេតុ​ពួក​ខ្ញុំ​កំពុង​អង្គុយ​លេង​ជាមួយ​ក្រុម​គ្រួសារ​នៅ​ខាង​មុខ​ផ្ទះ​២​ល្វែង​ពីមុខ​ផ្លូវ​ចូល​ផ្ទះ​បងថ្លៃ ដែល​ឆេះ​នោះ ។ ខណៈ​ពេល​នោះ​ត្រូវ​បាន​ម្តាយបង្កើត​ខាង​ប្រុស និង​កូន​តូច​ៗ​របស់​ម្ចាស់ផ្ទះ​បាន​ចុះ​រត់​មក​ប្រាប់​ទាំង​ភ័យ​ស្លន់ស្លោ​ថា ឃើញ​ភ្លើង​ឆេះ​ចេញពី​កន្លែង​កុងម៉ា​ខាងលើ​ឱ្យ​ពួក​ខ្ញុំ​ជួយ​ផង ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ម្តាយបង្កើត​របស់​គាត់​មក​ប្រាប់​ភ្លាម​ពួក​ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​គោក​ចក ដើម្បី​ឱ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ផង ព្រោះ​វា​កំពុង​តែ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​មក​ជួយ​ដូច​ចិត្ត​ប្រាថ្នា ប៉ុន្តែ​អកុសល​ត្រូវ​ភ្លើង​ឆេះ​ចង់​អស់​ទៅ​ហើយ​ព្រោះ​ផ្លូវ​វា​បត់បែន​ច្រើន​ពេក ។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស​ង្ន​ការ​រង​ទទួល​ផែន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​១​ខ្នង​នៅ​ក្នុង​សង្កាត់​គោក​ចក​នោះ​ព្រោះ​ម្ចាស់ផ្ទះ​មិន​នៅ​ទាំងអស់​គ្នា​ទៅ​ធ្វើការ​បាត់ នៅ​តែ​ម្តាយបង្កើត​ខាង​ប្រុស និង​កូន​តូច​ៗ​ចំនួន​៣​នាក់​ទុក​ឱ្យ​ចាំផ្ទះ ។ ចំណែក​ប្រពន្ធ​យក​ម្តាយ​ទៅ​មើលជម្ងឺ​នៅ​ឯ​ប្រទេស​ថៃ ។ លោក​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ឈ្មោះ ស ឈ​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ បុគ្គលិក​អង្គការ​ជប៉ុន និង​ប្រពន្ធ​ឈ្មោះ ស៊ា ផល្លា អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ​មានកូន​ចំនួន​៣​នាក់ (​ស្រី​១ ប្រុស​២) រស់នៅ​ក្រុម​ទី​១០ ភូមិ​វាល សង្កាត់​គោ​ចក ក្រុង​-​ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ករណី​ឆេះ​ផ្ទះ​ពលរដ្ឋ​ដែល​មាន​សម្ភារៈ​បាត់បង់​នោះ​រួម​មាន ផ្ទះ អស់​១​ខ្នង​ទាំងស្រុង​ទំហំ​១២​ម៉ែត្រ​គុណ​១៦​ម៉ែត្រ​កំពស់​៧​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ សៀវភៅ​ស្នាក់​នៅ​ចំនួន​១ សំបុត្រ​កំណើត កាត​គ្រី ឡាន និង​កាត​គ្រី​ម៉ូតូ ខោ អាវ តុ ទូ និង​សម្ភារ ព្រមទាំង​លុយកាក់​សរុប​ទាំងអស់​ប្រមាណ​ជាង​៥០០០០​ដុល្លារ ។ មូលហេតុ​ទុ​ស្សេ​ខ្សែភ្លើង ។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ការ​ជួយ​អន្តរាគមន៍​ករណី​ភ្លើង​ឆេះ​ផ្ទះ​នោះ​មាន​រថយន្ត ចំនួន​៥​គ្រឿង ក្នុង​នោះ​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ចំនួន​២​គ្រឿង រថយន្ត ពន្លត់​អគ្គិភ័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បេ​តិក​ភ័​ណ្ឌ ចំនួន​១​គ្រឿង​ប្រើ​ទឹក​អស់ទាំង​អស់​ចំនួន​៦​ឡាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ