ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បង្ហាញ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ឈឺ​ឆ្អឹងខ្នង​ចង្កេះ និង​ការ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿយ​ៗ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ តែងតែ​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ជំងឺ​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ខ្លួន​ទៅ​កាន់​អ្នកជំងឺ​និង​អ្នក​ពាក់ព័ន្ធ ហើយ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ដែរ មន្ទីរពេទ្យ​មួយ​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ព្យាបាល​ជំងឺ​ខួរឆ្អឹងខ្នង ដោយ​ការ​វះកាត់ និង​ការ​ព្យាបាល ការ​រង​របួស​ធ្ងន់ធ្ងរ​ផ្នែក​ខួរក្បាល ។…

រាជធានី​ភ្នំពេញ ៖ ជា​រឿយ​ៗ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ តែងតែ​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ជំងឺ​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ខ្លួន​ទៅ​កាន់​អ្នកជំងឺ​និង​អ្នក​ពាក់ព័ន្ធ ហើយ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ដែរ មន្ទីរពេទ្យ​មួយ​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ព្យាបាល​ជំងឺ​ខួរឆ្អឹងខ្នង ដោយ​ការ​វះកាត់ និង​ការ​ព្យាបាល ការ​រង​របួស​ធ្ងន់ធ្ងរ​ផ្នែក​ខួរក្បាល ។ នៅ​ក្នុង​បទ​បង្ហាញ​នីមួយ​ៗ ក៏​មាន​វេជ្ជបណ្ឌិត​ជំនាញ​ៗ​មក​ពី​មន្ទីរពេទ្យ​ល្បី​ៗ​ប្រទេស​ថៃ ដែល​ជា​ដៃគូរ​របស់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត Tewajessada វេជ្ជ​ជំនាញ​វះកាត់​ឆ្អឹងខ្នង​បាន​មាន​ប្រសាសន៍​ថា ការ​ព្យាបាល​ជំងឺ​ឈឺ​ឆ្អឹងខ្នង​ដែល​បង្ក​ឡើង​ដោយ​ខួរឆ្អឹងខ្នង គឺ​មាន​វិធី​វះកាត់​ថ្មី​មួយ​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ វះកាត់​ទំហំ​តូច មិន​បង្ក​ឱ្យ​មាន​ស្នាម​របួស​ធំ ។ វិធីសាស្ត្រ​ថ្មី​នេះ អាច​ទទួល​បាន​ជោគជ័យ​ខ្ពស់ ហើយ​ជា​ពិសេស​ផល វិបាក នៅ​ក្រោយ​ការ​វះកាត់​ក៏​មាន​តិច ដែល​មិន​បង្ក​ឱ្យ​អ្នកជំងឺ​សម្រាក​ពេទ្យ​យូរ​ឡើយ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ព្យាបាល​ជំងឺ​រហូត​ឈាន​ដល់​ការ​វះកាត់​ឆ្អឺ​ង​ខ្នង​នេះ គឺ​បណ្ដាល​មក​ពី​ជំងឺ​ខួរ​ឆ្អឹងខ្នង ។ តែ​មុន​នឹង​វះកាត់​វេជ្ជបណ្ឌិត​ក៏​មានការ​តាមដាន​ជាប់លាប់​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​ការ​វះ​កាត់​នេះ​ជា​វិធីសាស្ត្រ​ចុង​ក្រោយ ដោយ​ធ្វើ​តាម​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ដែល​ទើបនឹង​នាំ​ចូល ។

លោក​បន្ថែម​ថា អ្នកជំងឺ​ដែល​ចេះ​តែ​ពន្យារពេល​មិន​ព្រម​ស្វែងរក​ការ​ព្យាបាល​ជំងឺ​ឈឺ​ឆ្អឹងខ្នង​នេះ វា​អាច​បណ្ដាល​ឱ្យ​ក្លាយជា​ពិការ​ភាព ដូច​ជា​ពិការ​ជើង ពិការ​ដៃ និង​ការ​ចុះ​ខ្សោយ​នេះ កំលាំង​ដៃជើង ហើយ​វា​ក៏​អាច​ធ្វើ​ឱ្យ​បាត់បង់​ញាណ​នៃ​ការ​ដឹង ។

ដោយឡែក​លោក​វេជ្ជបណ្ឌិត Sarun Jotikasthira វេជ្ជបណ្ឌិត​ជំនាញ​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល បានឱ្យ​ដឹងផង​ដែរ​ថា ការ​ប៉ះទង្គិច​នូវ​ផ្នែក​ណាមួយ​នៃ​ខួរក្បាល គឺ​វា​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​រាង​កាយ ដូច​ជា​បង្ក​ឱ្យ​មាន​ពិការ​ភាព ។ ដូច្នេះ​មនុស្ស​ម្នាក់​ៗ​ត្រូវ​ការពារ​ផ្នែក​ក្បាល​កុំអោយ​មានការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ ឬ​ប៉ះ​ពាល់​វា​ញឹកញាប់​ពេក ។

លោក​បន្ត​ថា ការ​ប៉ះទង្គិច​ផ្នែក​ខួរក្បាល បើ​ក្នុង​ទំហំ​ស្រាល​ៗ អាច​ព្យាបាល​ដោយ​ខ្លួនឯង តែ​បើសិនជា​វា​កាន់តែ​ធ្ងន់ធ្ងរ ត្រូវ​ទាមទារ​អោយ​មានការ​វះកាត់ ដើម្បី​ព្យាបាល ។ លោក​ថា អ្វី​ដែល​សំខាន់​សម្រាប់​ការ​ពារ​ខួរក្បាល សូមកុំ​ឱ្យ​មានការ​ប៉ះទង្គិច​លើ​ផ្នែក​ក្បាល ហើយ​បើសិនជា​មាន​រង​ការ​ប៉ះទង្គិច ត្រូវ​ប្រ​ញ៉ាប់​ទៅ​រក​មន្ទីរពេទ្យ​ណា​ក៏​បាន​ដែល​មាន​ជំនាញ​ផ្នែក​ខួរក្បាល កុំ​បណ្ដោយ​ទុក​វា​អោយ​នៅ​យូរ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ