ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទាហាន​ម្នាក់​រៀបចំ់​វាយប្រហារនៅ​ជិត​ក្រុង​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​កាលី​ហ្វ័​រ​នី​ញ៉ា​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​ មេ​សា ពី​ការ​ចាប់ខ្លួន​អតីត​ទាហាន​អា​មេ​រិ​ក​ម្នាក់ ដែល​ប៉ុនប៉ង​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម នៅ​ជិត​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​។ ជន​នោះ​អះអាង​ថា​បំណង​របស់​គេ គឹ​ដើម្បី​សងសឹក​ចំពោះ​ការ​វាយប្រហារ ប្រឆាំង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​២​នៅ​នូ​វែ​ល​ហ្សេ​ឡង់​កាលពី​ខែមីនា​។…

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​កាលី​ហ្វ័​រ​នី​ញ៉ា​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​ មេ​សា ពី​ការ​ចាប់ខ្លួន​អតីត​ទាហាន​អា​មេ​រិ​ក​ម្នាក់ ដែល​ប៉ុនប៉ង​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម នៅ​ជិត​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​។ ជន​នោះ​អះអាង​ថា​បំណង​របស់​គេ គឹ​ដើម្បី​សងសឹក​ចំពោះ​ការ​វាយប្រហារ ប្រឆាំង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​២​នៅ​នូ​វែ​ល​ហ្សេ​ឡង់​កាលពី​ខែមីនា​។

MARK STEVEN DOMINGO អាយុ​២៦​ឆ្នាំ​ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦​មេ​សា ក្រោយ​ពី​គេ​ទទួល​នូវ​របស់​មួយ ដែល​គេ​ជឿជាក់​ថា​ជា​គ្រាប់បែក ផ្ដល់​ដោយ​ប៉ូលិស​បង្កប់​ម្នាក់​ដែល​តាម​ការ​ពិត នោះ​ជា​គ្រាប់​បែក​ក្លែងក្លាយ​។ ជនសង្ស័យ​ត្រូវ​បដិសេធ​មិន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្រោម​ការ​បង់ប្រាក់​ធានា ក្រោយ​ពេល​នាំ​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី​២៩​មេ​សា​។ រូបគេ​ត្រូវ​នាំ​ខ្លួន​ចូល​តុលាការ​ទៀត​នា​ថ្ងៃ​ទី​៣១​ឧសភា​។

យោង​តាម​ការ​ស៊ើ​ប​អង្កេត​របស់​ប៉ូលិស​សហព័ន្ធ​ថា អតីត​យុទ្ធ​ជន​រូប​នោះ​ដែល​ធ្លាប់​ជា​ពិសេស​ទៅ​ប្រយុទ្ធ​​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន រវាង​ឆ្នាំ​២០១២​ទៅ​២០១៣ គ្រោង​ដាក់​ឲ្យ​ផ្ទុះ​គ្រាប់បែក​ច្នៃ​១​គ្រាប់ ពេល​មានការ​ប្រមូលផ្ដុំ​គ្នា​របស់​ពួក​ស្ដាំ​និយម​ជ្រុល​នា​ថ្ងៃ​ទី​២៨​មេ​សា នៅ​ឡុ​ង​បិ​ច ភាគ​ខាងត្បូង​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេស។ ពេល​ពិភាក្សា​គ្នា​តាម​អុីន​ធើ​រ​ណេ​ត ជាមួយ​ភ្នាក់ងារ ​FBI​ បង្កប់ខ្លួន​ម្នាក់ ជន​នោះ​ដែល​ទើប​ចូល​អ៊ិស្លា​ម មិន​ត្រឹមតែ​ប្រកាស​គាំទ្រ​ដល់​ពួក​ជី​ហា​ដ​ទេ តែ​ក៏​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​គេ​ក្លាយជា​ទុក្ខ​បុគ្គល​ម្នាក់​នៃ​សាសនា​ផង​។

ជន​នោះ​គ្រោង​វាយប្រហារ​គោលដៅ​ផ្សេង​ៗ ដែល​មាន​ពួក​ជ្វី​ហ្វ​បណ្ដា​នាយ​ប៉ូលិស បណ្ដា​ព្រះ​វិហារ​កាតូលិក​ និង​ទីតាំង​យោធា​។ រូបគេ​និយាយ​ថា​គេ​មាន​កាំភ្លើង​AK-47​មួយ​ដើម ដើម្បី​ប្រើ​វាយប្រហារ​ផង​។ ក្នុង​វី​ដេ​អូ​មួយ​រូបគេ​យល់​ថា អា​មេ​រិ​ក​ត្រូវការ​ព្រឹ​តិ្ត​ការណ៍​ឡាស់​វេ​ហ្គា​ស់​មួយទៀត ដែល​ចង់​និយាយ​សំដៅ​លើ​ការ​បាញ់ប្រហារ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥៨​នាក់​ក្នុង​ពេល​ប្រគំ​តន្ត្រី​ូ​មួយ កាលពី​ខែតុលា​ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​អា​មេ​រិ​ភ្លក់​រសជាតិ នៃ​ការ​ឈឺចាប់​ដែល​ខ្លួន​តែង​បង្ក​គ្រប់​ទីកន្លែង​នៃ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ