ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅ​អធិរាជ​ជប៉ុន​ដាក់រាជ្យ

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន​អា​គី​ហ៊ី​តូ​បាន​ដាក់រាជ្យ ក្នុង​ពិធី​មួយ​ដែល​រៀបចំ​កាលពី​ថ្ងៃ​ទី​៣០​មេ​សា នៅ​ព្រះ​បរមរាជវាំង​នា​ភាគ​កណ្ដាល​ក្រុង​តូ​ក្យូ ដែល​នោះ​ជា​ការ​ដាក់រាជ្យ​លើក​ដំបូង របស់​ព្រះ​ចៅ​អធិរាជ​មួយ​អង្គ​នៅ​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​១៨១៧​មក​។ ព្រះ​ចៅ​អធិរាជ​តាម​រដ្ឋធម្មនុញ្ញ​ចាត់ទុកជា​និមិត្តរូប​មួយ​របស់​រដ្ឋ​និង​ឯកភាព​របស់​ប្រជាជន ប៉ុន្តែ​ពុំ​មាន​អំណាច​នយោបាយ​ណាមួយ​ឡើយ​។ ព្រះ​ចៅ​អា​គី​ហី​ុ​តូ​ព្រះ​ជន្ម​៨៥​ព្រះ​វស្សា…

ប្រទេស​ជប៉ុន ៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន​អា​គី​ហ៊ី​តូ​បាន​ដាក់រាជ្យ ក្នុង​ពិធី​មួយ​ដែល​រៀបចំ​កាលពី​ថ្ងៃ​ទី​៣០​មេ​សា នៅ​ព្រះ​បរមរាជវាំង​នា​ភាគ​កណ្ដាល​ក្រុង​តូ​ក្យូ ដែល​នោះ​ជា​ការ​ដាក់រាជ្យ​លើក​ដំបូង របស់​ព្រះ​ចៅ​អធិរាជ​មួយ​អង្គ​នៅ​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​១៨១៧​មក​។

ព្រះ​ចៅ​អធិរាជ​តាម​រដ្ឋធម្មនុញ្ញ​ចាត់ទុកជា​និមិត្តរូប​មួយ​របស់​រដ្ឋ​និង​ឯកភាព​របស់​ប្រជាជន ប៉ុន្តែ​ពុំ​មាន​អំណាច​នយោបាយ​ណាមួយ​ឡើយ​។ ព្រះ​ចៅ​អា​គី​ហី​ុ​តូ​ព្រះ​ជន្ម​៨៥​ព្រះ​វស្សា បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ ដោយ​ទ្រង់​ប្រកាស​កាលពី​ឆ្នាំ​២០១៦ ពី​បំណង​របស់​ព្រះ​អង្គ​ដាក់រាជ្យ​សម្បត្តិ លើក​ហេតុផល​ពី​ព្រះ​ជន្ម​កាន់តែ​ច្រើន​របស់​ព្រះ​អង្គ​។

ពិធី​ខ្លី​មួយ​នៅ​ព្រះ​បរមរាជវាំង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នា​វេលា​រសៀល ដោយ​មាន​វត្តមាន​របស់​មនុស្ស​សំខាន់​ៗ ប្រមាណ​ជា​៣០០​នាក់​ក្នុង​នោះ​មាន​នាយក​រដ្ឋមន្ត្រី លោក​ស៊ីន​ហ្សូ​អា​បេ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ណា​រ៉ូ​ហ៊ីតូ ប្រធាន​សភា​ទាំង​២​និង​បណ្ដា​ចៅក្រម​នៃ​តុលាការ​កំពូល​។

លោក​ស៊ីន​ហ្សូ​អា​បេ​ប្រកាស​ពី​ការ​ដាក់រាជ្យ​របស់​ព្រះ​ចៅ​អា​គី​ហ៊ី​តូ ដែល​ទ្រង់​ថ្លែង​ព្រះ​សុន្ទរកថា​ចុង​ក្រោយ​មួយ ក្នុង​នាម​ព្រះ​ចៅ​អធិរាជ ដែល​នោះ​ជា​ការ​បញ្ចប់​សករាជ​HEISEI​ដែល​បំពេញ​សន្តិភាព​។

ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​អង្គ​ម្ចាស់​ណា​រ៉ូ​ហ៊ីតូ ព្រះ​ជន្ម​៥៨​ព្រះ​វស្សា​ត្រូវធ្វើ​នា​ថ្ងៃ​ទី​១​ឧសភា ហើយ​ដែល​កំណត់​ពី​ព្រឹត្តិការណ៍​ថ្មី​មួយ​នៃ​សករាជ​REIWA​។ ឈ្មោះ​នៃ​សករាជ​ឬ​ហៅ​GENGO ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ជប៉ុន ដូច​ជា​នៅ​លើ​កាក់​ប្រាក់ ប្រតិទិន កាសែត​និង​ឯកសារ​ផ្លូវការ​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ