ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​កប់​សេរី​! ហ្សូ​ម​អាយ​ដូ​ល​ផង ចាប់​​ព្រះ​ច័ន្ទ​ផង ក្នុង​កម្មវិធី Giant Moon Live Concert!

7 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 29 មេ​សា ឆ្នាំ 2019 ៖ សប្បាយ​អស់ទាស់​ហ្មង់ ក្នុង​មហា​ព្រឹត្តិការណ៍ ការ​ប្រគំ​តន្ត្រី Giant Moon Live Concert នាំ​មក​ជូន​ដោយ Huawei P30 Series កាលពី​ថ្ងៃ​សុក្រ 26 មេ​សា ស​ប្តា​ហ៍​មុន​នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​! ការ​ប្រគំ​តន្ត្រី​ព្រះ​ច័ន្ទ​ពេញ​វង្ស​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​​នេះ មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ ប្រមាណ​ជាង 9 ពាន​នាក់​។

DJ ចង្វាក់ EDM បាន​អង្រួន​ឆាក​ការ​ប្រគំ​តន្ត្រី​មុន​ការ​ផ្សាយ​ផ្ទាល់ ជាមួយ​ការ រាំ​ក្រ​វី ជាមួយ​អំ​ពូ​ល LED តុក្កតា Huawei រាំ​ចាក់​ក្បាច់​ដ៏​គួរ​ឲ្យ​ស្រលាញ់​។ រីឯ​អាយ​ដូ​ល​ក្នុង​ដួងចិត្ត​អ្នក ដែល​ជាតា​រា​តំណាង​ផ្សព្វ​ផ្សាយ​របស់​ក្រុមហ៊ុន Huawei កញ្ញា ឱ​ក សុគន្ធ​កញ្ញា និង​លោក នី​កូ បាន​ពួតដៃគ្នា​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​កក្រើក និង​កាន់តែ​ប្លែក ដោយ​ការ​ច្រៀង​រួម​គ្នា​ជា​លើក​ទី​មួយ និង​ការ​សម្តែង​ពិសេស​ៗ​ជា​ច្រើន​ទៀត​។

មិនតែប៉ុណ្ណោះ លោក ឆ​ន សុវណ្ណ​រាជ កញ្ញា សួ​ស វី​ហ្សា កញ្ញា ប៉ាច គី​ម ម៉ួ​យ ក៏​បាន​ពាំនាំ​នូវ​បទ​ចម្រៀង​​ថ្មី​ៗ ពីរោះ​ៗ និង​ក្បាច់​រាំ​ពិសេស​ៗ គួរ​ឲ្យ​ទាក់ទាញ​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​រំជើបរំជួល និង​កាន់តែ​រីក​រាយ​។ ​លើស​ពី​នេះ​ទៅ​ទៀត​នោះ ស្រី​ស្អាត​ជា​ច្រើន​រូប​គ្រង់​ក្នុង​ឈុត​សម្លៀក​បំពាក់​រចនា​បែប​ធម្មជាតិ​ប្លែក​ភ្នែក ក៏​មានការ​ដើរ​ម៉ូត​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន P30 ស៊េរី ផង​ដែរ​។

ក្រៅពី​កម្មវិធី​សប្បាយ​ៗ​នៅ​លើ​ឆាក​តន្ត្រី អតិថិជន​ជា​ច្រើន ក៏​បាន​ទៅ​តេស្ត​សាកល្បង​កំពូល​ស្មា​ត​ហ្វូ​ន P30 ស៊េរី និង​ផលិតផល​ផ្សេង​ទៀត នៅ​ស្តង់​របស់​ក្រុមហ៊ុន Huawei ផង​ដែរ ព្រមទាំង​លេង​ហ្គេ​ម​កំសាន្ត​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដោយ​ឥត​គិតថ្លៃ​។

កម្មវិធី​នេះ​ក៏​មានការ​ផ្សាយ​ផ្ទាល់​បី​ម៉ោង​ពេញ​ក្នុង​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV Facebook page ផ្លូវការ​របស់​ក្រុមហ៊ុន Huawei និង Facebook page របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជា​ច្រើន​ទៀត ហើយ​មានការ​ចូលរួម​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart Axiata, Pepsi, Sabay និង Grab​។

គួរ​រំលឹក​ផង​ដែរ​ថា ស៊ុប​ភើ​កាមេរ៉ា Leica 4 គ្រាប់ របស់​កំពូល​ស្មា​ត​ហ្វូ​ន P30 ស៊េរី មាន​សមត្ថភាព​អស្ចារ្យ ជាមួយ កាមេរ៉ា​ក្រោយ​ទំហំ 40MP ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF​។

ឡែ​ន SuperZoom មាន​សមត្ថភាព​អាច​ហ្សូ​ម​បែប Optical បាន 5X, Hybrid ហ្សូ​ម​បាន 10X និង Digital ហ្សូ​ម​បាន​រហូត​ដល់ 50X ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​។ ជាង​នេះ​ទៅ​ទៀត កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​សមត្ថភាព​អាច​ថតរូប​ច្បាស់​អស់​ស្ទះ​ក្នុង​ទី​ងងឹត និង​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺភ្លើង Bokeh ៕ ដោយ​សហការ

https://www.facebook.com/huaweimobilekh/videos/307270390207885/