ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ការ​ប្រកួត​ប្រជែង​​វី​ដេ​អូ​ខ្លី «​តោះ ទៅ​លេង​ខេត្ត​ខ្ញុំ​»

7 ឆ្នាំ មុន
  • ភ្នំពេញ

ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​បង្ហាញ​ពី​កន្លែង​ទេសចរណ៍​ស្អាត​ៗ​ទៅ​ដល់​ភ្ញៀវ ជាតិ និង​​អន្តរជាតិ ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​យើង​ក្នុង​ការ​បញ្ចេញ​នូវ​សមត្ថភាព ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​វី​ដេ​អូ​ខ្លី ក្រោម​ប្រធានបទ «​តោះ ទៅ​លេង​ខេត្ត​ខ្ញុំ​» ដែល​ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​ក្រុម​លោក ព្រុំ​ជិន វិចិត្រ ដែល​វី​ដេ​អូ​របស់​លោក​បាន​ពិពណ៌នា អំពី កោះ​ស្តេច ដែល​ស្ថិត​ក្នុង​ខេត្តកោះកុង និង​វី​ដេ​អូ​ជ័យ​លា​ភី​លេខ​២ បាន​ទៅ​លើ​លោក យឹ​ម សុខា​រ៉ា​ណែ​ត ដែល​បង្ហាញ​អំពី​អច្ឆរិយវត្ថុ​ដ៏​អស្ចារ្យ​លើ​លោក​គឺ​ប្រាសាទអង្គរវត្ត ដែល​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​។

វី​ដេ​អូ​ជ័យ​លា​ភី​លេខ ៣ បាន​ទៅ​លើ​លោក អុឹម ជីវ៉ា ដែល​ពិពណ៌នា​ពី​តំបន់​ទេសចរណ៍​ស្អាត​ៗ​ក្នុង​ខេត្ត​រតនៈគីរី និង​លេខ ៣ ស្ទួន បាន​ទៅ​លើ​លោក វ៉​ន ស៊ី​ណាត វី​ដេ​អូ​ពិពណ៌នា​ពី​ខេត្តកំពត និង​កញ្ញា ឈឿ​ង ម៉ា​ឡែ​ន វី​ដេ​អូ​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ម្ចាស់​ជ័យ​លា​ភី​ការ​ប្រកួតប្រជែង​វី​ដេ​អូ​ខ្លី​នេះ គឺ ៥០%​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​៥០%​ទៀត គឺ​តាម​រយៈ​គណៈកម្មការ​ការ​ប្រកួតប្រជែង​វី​ដេ​អូ​ខ្លី របស់​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដោយ​ក្នុង​នោះ​ជ័យ​លា​ភី​លេខ​១ នឹង​ទទួល​បាន​ទឹកប្រាក់ ២,៥០០,០០០ រៀល ជ័យ​លា​ភី​លេខ ២ ១,៥០០,០០០ រៀល និង​ជ័យ​លា​ភី​លេខ ៣​ទទួល​បាន ៥,០០,០០០ រៀល​៕ ដោយ​សហការ