ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG ដាក់​បង្ហាញ​ម៉ាស៊ីនត្រជាក់​ដែល​មាន​តំលៃ​ថ្លៃ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា គឺ LG Dual Cool with Air Purifying System

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជី​ហ្គៀ និង​ក្រុមហ៊ុន LG Electronics បាន​សម្ពោធ​ផលិតផល​ម៉ាស៊ីន​ត្រជាក់ LG Dual…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជី​ហ្គៀ និង​ក្រុមហ៊ុន LG Electronics បាន​សម្ពោធ​ផលិតផល​ម៉ាស៊ីន​ត្រជាក់ LG Dual Cool ស៊េរី​ថ្មី​ជាមួយ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ របស់​ខ្លួន​ដែល​បំពាក់​នូវ​មុខងារ​ថ្មី​ៗ​ជា​ច្រើន ដើម្បី​បំពេញ​នូវ​តំរូវការ​អតិថិជន​ប្រើប្រាស់ ។ ជាក់ស្ដែង ពិធី​សម្ពោធ​នេះ​ប្រារព្ធ​នៅ LG Premium Brandshop មហាវិថី​ព្រះ​មុនី​វង្ស ស​ង្តា​ត់ មនោ​រម្យ ខណ្ឌ ៧ មក​រា កាលពី​ថ្ងៃ​ទី​២៤ មេ​សា ២០១៩​កន្លង​ទៅ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​បច្ចុប្បន្ន​អាកាសធាតុ​មាន​ការ​ប្រែប្រួល​ខ្លាំង ក៏​ដូច​ជា​ការ​កើនឡើង​កំ​ដៅ​កាន់តែ​ក្តៅ​ទៅ​ៗ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​អ្វី​ដែល​រឹតតែ​សំខាន់​​នោះ គឺ​ការ​បំ​ពុស​បរិ​យា​កាល ផ្សែង​ពុល ដែល​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​ខ្យល់​បរិ​យា​កាលដែល​នៅ​ព័ន្ធ​ជុំវិញ​ខ្លួន​យើង​ពោរពេញ​ដោយ​ធូលី​ដី បាក់តេរី និង​មេរោគ​កខ្វក់ វា​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ដូច​ជា​ជំងឺ​ស្ងួត ជំងឺ​បេះដូង និង​ជំងឺហឺត ជាដើម ។

បច្ចុប្បន្ន​ពិភពលោក​កំពុង​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​ការ​កើតឡើង​របស់​ធូលី​ពុល​ដែល​មានកំ​រឹត​តូច គឺ PM 2.5 ដែល​អាច​ចូល​ទៅ​ក្នុង​ខ្លួន​របស់​យើង​តាម​រយៈ​កា​រដក​ដង្ហើមចូល ប៉ុន្តែ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី របស់ LG គឺ LG Dual Cool with Air Purifying System ជា​ម៉ាស៊ីនត្រជាក់​ដែល​ភា្ជ​ប់​មក​ជាមួយ​នៅ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ ដែល​មាន​សមត្ថភាព​ត្រួតពិនិត្យ​ចាប់​យក​ធូលី​តូច​ៗ ដែល​មាននៅ​ក្នុង​ខ្យល់​រហូត PM 1.0 ។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន G Gear បានឱ្យ​ដឹង​ថា បច្ចេកវិទ្យា​ថ្មី​នៃ​ម៉ាស៊ីនត្រជាក់​ដែល​ក្រុមហ៊ុន​នាំ​ចូល​មកនេះ ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ការពារ​បរិយាកាស ដែល​កំពុង​រង​ការ​បំពុល​នា​ពេល​បច្ចុប្បន្ន​នេះ ។

ចំណែក​លោក Sung Suk Kim អគ្គនាយក​ក្រុមហ៊ុន LG ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ដែរ​ថា «​ចក្ខុវិស័យ​របស់ LG អេ​ឡិច​ត្រូ​និ​ច​គឺ​ការ​បង្កើត​ជីវិត​កាន់តែ​ប្រសើរ​ជាមួយ​អតិថិជន​របស់​យើង​វា​ជា​សារ​ដ៏​សាមញ្ញ ប៉ុន្តែ​អាជីវកម្ម​របស់ LG ចាប់ផ្តើម​ជាមួយ​អតិថិជន ហើយ​យើង​នឹង​បន្ត​អភិវឌ្ឍ​ផលិតផល​របស់​យើង​ដោយ​ផ្អែក​ទៅ​លើ​ការ​ពេញចិត្ត​របស់​អតិថិជន លោក​ក៏​មាន​ប្រសាសន៍​បន្ដ​ទៀត​ថា យើង​សូម​ណែនាំ​ឱ្យុ​អ្នក​ទាំងអស់​គ្នា​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់ LG DUALCOOL ដែល​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ព្រោះ​វា​នឹង​ផ្តល់​ការ​ថែទាំ​ដល់​គ្រួសារ​របស់​អ្នក​ជាមួយនឹង​ការ​ដកដង្ហើម​ប្រកបដោយ​ខ្យល់​បរិសុទ្ធ និង​ស្រស់ស្រាយ​ដែល​ផ្តល់​នូវ​សុវត្ថិភាព​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដល់​គ្រួសារ​អ្នក​»​។

គួរ​បញ្ជាក់​ថា ម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរី​ថ្មី​របស់ LG នៅ​តែ​រក្សា​សមត្ថភាព​ខ្ពស់ និង​មុខងារ​ពិសេស​ជា​ច្រើន​ដូច​ជា ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​ម៉ាស៊ីនត្រជាក់ (PM 1.0 Smart Sensor) សន្សំ​សំចៃ​ថាមពល​អគ្គិសនី​បាន 70% , ត្រជាក់​លឿន​ជាង​មុន 40% , គុណភាព​ខ្ពស់ ប្រើប្រាស់​បាន​យូរអង្វែង (​កុំ​ប្រេស​ស័​រ​ធានា​10 ឆ្នាំ​),​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន (LG Smart ThinQ) ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ