ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​តិចតួច​ទេ​! គ្រូបង្រៀន​ម្នាក់​ត្រូវ​រង្វាន់​ដល់​ទៅ​១០០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ ថាំ ស៊ីនួន អាយុ ៣៣ ឆ្នាំ…

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ ថាំ ស៊ីនួន អាយុ ៣៣ ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ស្ទឹងតូច​ក្រោម ស្រុក​សំឡូត ខេត្តបាត់ដំបង ។

នៅ​ចំពោះ​មុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល លោក ថាំ ស៊ីនួន បាន​ប្រាប់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ លោក​មានមុខរ​បរជា​គ្រូបង្រៀន​នៅ​ឯ​ស្រុក​សំឡូត ខេត្តបាត់​ដំបង ប៉ុន្តែ​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ លោក​បាន​មក​លេង​ស្រុក​កំណើត​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ​ទិញ​ខា​រ៉ា​បាវ​ពី​ផ្ទះ​អ្នកលក់​ដែល​ស្ថិត​នៅ​ក្បែរ​ផ្ទះ​ទទួលទាន លុះ​ពេល​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។

លោក​បាន​បន្ត​ទៀត​ថា សព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺ​មាន​ភាព​លំបាក​គួរសម ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​មាន​អាជីព​ជា​គ្រូបង្រៀន​តែ​ប៉ុណ្ណោះ ហើយ​ក៏​ពិការ​ភាព​ដៃ​ម្ខាង​ទៀត​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​ត្រូវ​រង្វាន់​នេះ​វា​គឺជា​រឿង​ចែ​ដ​ន្យ​បំផុត គ្រាន់តែ​ឃើញ​ត្រូវ​រង្វាន់​លោក​មាន​អារម្មណ៍​រំភើប​សប្បាយ​ចិត្តជា​ខ្លាំង ហើយ​ក៏​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឱ្យ​ជួយ​ពិនិត្យ​មើល និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់ ។

លោក​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ លោក​នឹង​យក​មួយ​ចំនួន​ទិញ​សង់​បំណុល​គេ និង​ទិញ​ដី​សង់ផ្ទះ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ