ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ដាយ អុិ​ឈិ ឡាយ​ហ្វ៍ អុីន​សួ​រ៉ិ​ន​ស៍ ខេ​ម​បូ​ឌា និង​ធនាគារ​វឌ្ឍនៈ ចាប់ដៃ​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ សម្រាប់​ការ​ធានា​​រ៉ាប់រង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ស្តី​ពី​កិច្ចព្រមព្រៀង​ធានា​រ៉ាប់រង​រវាង​ធនាគារ​វឌ្ឍនៈ និង​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ។…

រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ស្តី​ពី​កិច្ចព្រមព្រៀង​ធានា​រ៉ាប់រង​រវាង​ធនាគារ​វឌ្ឍនៈ និង​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ។ ក្រុមហ៊ុន ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក​។ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ពុធ ទី​24 ខែមេសា ឆ្នាំ​2019 នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ Rosewood ភ្នំពេញ​។

ធនាគារ​វឌ្ឍនៈ ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​អតិថិជន​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​។ កិច្ចព្រមព្រៀង​នៅ​លើ​សេវា​ធានា​រ៉ាប់រង អនុញ្ញាត​ឱ្យ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​របស់​ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​ត្រូវ​បាន​ណែនាំ​ដល់​អតិថិ​ជន​របស់ ធនាគារ​វឌ្ឍនៈ តាម​រយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​របស់​ធនាគារ​ផង​ដែរ​។ អតិថិជន​របស់ ធនាគារ​វឌ្ឍនៈ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​អ្នកជំនាញ​ខាង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែល​មាន​ទីតាំង​ស្ថិត​នៅ​សាខា​ធនាគារ​វឌ្ឍនៈ​។

តាម​រយៈ​កិច្ចសហការ​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Dai-ichi Life (Cambodia) PLC. និង​ធនាគារ វឌ្ឍនៈ នឹង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ការ​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង និង​ការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​ដល់​ប្រជាជន​កម្ពុជា​នៅ​ពេល​ពួក​គេ​កសាង​អនាគត​ហិរញ្ញវត្ថុ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ