ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ជប៉ុន​ដំបូង​គេ​បើក​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​បើក​សម្ពោធ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ។ ដាយ…

រាជធានី​ភ្នំពេញ ៖ ពិធី​បើក​សម្ពោធ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ។ ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ពុធ ទី​24 ខែមេសា ឆ្នាំ​2019 នៅ​ការិយា​ល័យ​កណ្តាល​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារ Vattanac Capital ក្នុង​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ 100% របស់​​ក្រុមហ៊ុន​ដាយ អុិ​ឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង (“Dai-ichi Life Group”) ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​1902​។

ក្រុមហ៊ុន ដាយ អុិ​ឈិ ឡាយ​ហ្វ៍ គ្រុប (Dai-ichi Life Group) មាន​ប្រតិបត្តិការ​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​ចំនួន​7 គឺ​នៅ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី និង​ប្រទេស​ថៃ​។ ការ​បង្កើត​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ប្រទេស​ទី​8 ដែល​មាន​ប្រតិបត្តិការ​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​ក្រុមហ៊ុន Dai-ichi Life Group​។

ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​បេសកកម្ម​ចូលរួម​ចំណែក​ក្នុង​សង្គម និង​សហគមន៍​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ការ​ធានា​រ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​។

ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺ​ជា​​សមាជិក​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍ គ្រុប នឹង​មាន​វត្ត​មាននៅ​ក្បែរ​ប្រជា​ជន​កម្ពុជា និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​អស់​មួយ​ជីវិត​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ