ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ! សិស្ស​វិទ្យាល័យ​ម្នាក់ មាន​សំណាង​​ត្រូវ​រង្វាន់ ១០០ លាន​រៀល​ពី​តែ​បៃតង អុីឈី​តាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់​ចំនួន ១០០ លាន​រៀល​ពី​តែ​បៃតង អុី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​អតិថិជន​ម្នាក់​ទៀត​ហើយ​ដែល​​មានឈ្មោះ ស៊ី​ម ដា​នី​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​កំពុង​សិក្សា​នៅ​ថ្នាក់​ទី…

ទឹកប្រាក់​ចំនួន ១០០ លាន​រៀល​ពី​តែ​បៃតង អុី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​អតិថិជន​ម្នាក់​ទៀត​ហើយ​ដែល​​មានឈ្មោះ ស៊ី​ម ដា​នី​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​កំពុង​សិក្សា​នៅ​ថ្នាក់​ទី ១១ F នៃ​វិទ្យាល័យ ហ៊ុន សែន អង្គរបុរី ខេត្តតាកែវ និង មាន​អាសយដ្ឋាន​នៅ​ភូមិ​អង្គរ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្ត​តាកែវ។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ កញ្ញា ស៊ី​ម ដា​នី​ត បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ស្ទើរតែ​រាល់​ថ្ងៃជា​ទម្លាប់​កញ្ញា​តែង​ទិញ​តែ​បៃតង អុី​ឈី​តាន់ រស​ជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ទទួលទាន​ជា​ប្រចាំ ។ ដោយឡែក​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការ​សិក្សា កញ្ញា​បាន​ទៅ​ហូប​បបរ​ដែល​លក់​នៅ​ជិត​ផ្ទះ ហើយ​ទិញ​តែ​បៃតង អុី​ឈី​តាន់ រស​ជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ចំនួន​មួយ​ដប​ដើម្បី​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០ លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។

ភ្លាម​នោះ​កញ្ញា​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​អ្នកលក់ និង​ញាតិ​ជិត​ខាង​ដែល​នៅ​ក្បែរ​មក​ចោមរោម​មើល ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប ។

កញ្ញា​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០ លាន​រៀល កញ្ញា​នឹង​ប្រគល់​មួយ​ចំនួន​ជូន​ឪពុក​-​ម្តាយ យក សងបំណុល​គេ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​បន្ត​ការ​សិក្សា​នៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី ៣ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អុី​ឈី​តាន់ បាន​បង្កើន​រង្វាន់​​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០ លាន​រៀល រហូត​ដល់ ៧០ រង្វាន់​, ម៉ូតូ Scoopy i ចំនួន ៧០ រង្វាន់​, ទូរស័ព្ទ iphone Xs ចំនួន ៧០ រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង អ៊ី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត ។ រួសរាន់​ឡើង ! អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ! ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ