និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងភ្ញាក់ផ្អើលចំពោះវត្ថុអនុស្សាវរីយ៍ពី វីតាល់ ក្នុងថ្ងៃទទួលសញ្ញាបត្រ
- ភ្នំពេញ
ក្រុមហ៊ុនទឹកពិសា វីតាល់ បានចូលរួមអបអរសាទរការបញ្ចប់ការសិក្សារបស់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង ២៥០០ នាក់ ដោយផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជាវីតាល់ពាក់មួកនិស្សិតបញ្ចប់ការសិក្សាយ៉ាងស្រស់ស្អាតដល់និស្សិតក្នុងកម្មវិធីទទួលសញ្ញាបត្រថ្នាក់ជាតិកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។

និស្សិតដែលបានទៅចូលរួមកម្មវិធីទទួលសញ្ញាបត្រទាំង ២៥០០ នាក់បានសម្តែងនូវការភ្ញាក់ផ្អើល និងសប្បាយរីករាយជាខ្លាំងនៅពេលទទួលបានវត្ថុអនុស្សាវរីយ៍ដែលបានរៀបចំរួចជាស្រេចសម្រាប់ពួកគេនៅតាមកៅអីអង្គុយនីមួយៗ ។

និស្សិតជាច្រើនបានបង្ហោះរូបភាព វីតាល់ ពាក់មួកនិស្សិតបញ្ចប់ការសិក្សានៅលើបណ្តាញសង្គម ដោយបានបញ្ចេញមតិវិជ្ជមានផ្សេងៗគ្នា ព្រមទាំងសារអរគុណដល់ វីតាល់ ដែលបានចែករំលែកក្តីស្រឡាញ់ដល់ពួកគេថែមទៀតផង ។

ក្រុមហ៊ុន វីតាល់ ដែលល្បីល្បាញលើការងារសង្គម បានយល់ច្បាស់ពីការខិតខំប្រឹងប្រែងរបស់និស្សិត មុននឹងឈានដល់ភាពជោគជ័យនៃការបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រថ្នាក់ជាតិ ។ ដូច្នេះហើយទើប វីតាល់ បានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអបអរសាទរដល់និស្សិត ដែលទទួលបានជោគជ័យមួយនេះ ហើយ វីតាល់ ក៏នឹងបន្តកម្មវិធីនេះនៅតាមសាកលវិទ្យាល័យផ្សេងៗទៀត ដើម្បីជាការលើកទឹកចិត្តដល់និស្សិតខ្មែរ ៕ ដោយសហការ






ចែករំលែកព័តមាននេះ