ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ចូលរួម​ការ​ផ្សព្វផ្សាយ «​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វ​ត្ថុ​នៅ​កម្ពុជា​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​លំដាប់​ទី​1 ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​​ធនាគារ​ធំ​ៗ 5 នៅ​កម្ពុជា មាន​មោទនភាព​ដែល​បាន​ចូលរួម និង​ឧបត្ថម្ភ​កម្មវិធី​ផ្សព្វផ្សាយ…

រាជធានី​ភ្នំពេញ ៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​លំដាប់​ទី​1 ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​​ធនាគារ​ធំ​ៗ 5 នៅ​កម្ពុជា មាន​មោទនភាព​ដែល​បាន​ចូលរួម និង​ឧបត្ថម្ភ​កម្មវិធី​ផ្សព្វផ្សាយ «ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​23 ខែមេសា ឆ្នាំ 2019 នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី​។

កម្មវិធី​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​គុណប្រយោជន៍​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជូន​សាធារណជន ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​កិច្ចការ​នារី គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្ថាប័ន​ដៃគូ ភាគី​ពាក់ព័ន្ធ សិស្ស និស្សិត និង​សាធារណជន​ទូទៅ​។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ប្រា​សាក់​បាន​ចូលរួម​តាំង​បង្ហាញ​នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ សមិទ្ធផល​ដែល​ប្រា​សាក់​សម្រេច​បាន​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បាន​បង្ក​បរិយាកាស​រីករាយ​ដោយ​ផ្ដល់​ការ​លេងល្បែង​កំសាន្ត​ឆ្លើយ​សំណួរ​បាន​រង្វាន់​ផង​ដែរ​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ដោយ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ប្រា​សាក់ បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​គាំទ្រ​លើ​សកម្មភាព​ផ្សព្វផ្សាយ​នៃ​ចំណេះដឹង​នេះ ឱ្យ​បាន​ទូលំទូលាយ​។ ជាក់ស្ដែង ប្រា​សាក់​បាន​ចូលរួម​ឧបត្ថម្ភ​ការ​បោះពុម្ពផ្សាយ​សៀវភៅ «​តោះ​! និយាយ​ពី​លុយ​» និង​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​រយៈ​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​ខ្លួន​ជាដើម​។ យើង​យល់​ថា ការ​ទទួល​បាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជា​តម្រូវការ​ចាំបាច់​បំផុត ដើម្បី​ជួយ​ដល់​អតិថិជន​អាច​ជ្រើសរើស​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ គ្រប់គ្រង​សាច់ប្រាក់​បាន​ល្អ ចេះ​ពី​របៀប​សន្សំ និង​ចាយវាយ​បាន​ត្រឹមត្រូវ ដែល​ជួយ​ដល់​ការ​ពង្រឹង និង​បង្កើន​ជីវភាព​រស់នៅ​។

បន្ថែម​លើស​ពី​នេះ យើង​ក៏​បាន​បញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ តាម​រយៈ​គម្រោង​បណ្ណាល័យ​ប្រា​សាក់ ជាមួយ​ការ​បំពាក់​សៀវភៅ​នានា​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អនុញ្ញាតិ​ឱ្យ​សិស្សានុសិស្ស​អាច​សិក្សា​ស្វែង​យល់​បាន​ដោយ​ខ្លួនឯង​។ យើង​តែង​អនុវត្ត​ជា​ប្រចាំ​ផង​ដែរ​ក្នុង​ការ​គាំពារ​អតិថិជន ដោយ​ប្រតិបត្តិ​តាម​បទដ្ឋាន​នៃ​គោលការណ៍​ការពារ​អតិថិជន​ជា​សាកល​។​»

លោក សូ​នី បន្ត​ទៀត​ថា «​ប្រា​សាក់​ពិតជា​មាន​សេចក្ដី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​យុទ្ធនាការ​នានា​សំដៅ​ដល់​ការ​បញ្ជ្រាប​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជា​ពលរដ្ឋ​។ យើង​ជឿជាក់​ថា តាម​រយៈ​ការ​រួមចំណែក​ទាំងនេះ នឹង​ជួយ​ឱ្យ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ កាន់តែ​មាន​ភាព​ទូលំទូលាយ​បន្ថែម​ទៀត ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចជាតិ​»​។

សូម​បញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ឯកជន និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​កំពុង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​រួម​មាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ធនាគារ​ចល័ត សេវា​អេ​ធី​អឹ​ម សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូ​ទាំង​ប្រទេស​។

បច្ចុប្បន្ន​នេះ ការ​បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ ឬ​ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់ ឬ ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​គ្មាន​គណនី តាម​រយៈ​សេវា​ធនាគារ​ចល័ត (Mobile Banking & Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់ មិន​គិត​កម្រៃ​សេវា​ឡើយ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​យើងខ្ញុំ​តាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ​ត៍ www.prasac.com.kh ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ